ព័ត៌មានអន្តរជាតិ ៖ លោក Alan Joyce ជានាយកប្រតិបត្តិ មកពីអាកាសចរណ៍ Qantas បានចេញ សេចក្តីថ្លែងការណ៍ កាលពីវេលាព្រឹកថ្ងៃពុធនេះ អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួន នឹងកាត់បន្ថយមុខ តំណែង ជាង ៥,០០០ កន្លែង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ខណៈក្រុមហ៊ុនផ្ទាល់ បាននឹងកំពុង ជួបនឹងការខាតបង់ផ្នែកហរិញ្ញវត្ថុ ជាមួយនឹងស្ថានការណ៍ មិនអាចទទួលយកបាន និង គ្មាននិរន្តភាព
បន្ថែមពីលើនេះ នាយកប្រតិបត្តិដដែល សរបញ្ជាក់បន្ថែមអោយដឹងថា ក្រុមហ៊ុន អាកាសចរណ៍ Qantas ខណៈមានមូលដ្ឋាន នៅក្នុងប្រទេស អូស្រា្តលី បានអះអាងអោយដឹងថា ខ្លួននឹងធ្វើការលក់ ចេញ ក៏ដូចជា ធ្វើការពន្យាពេល នៃការបញ្ជាទិញ យន្តហោះ ទាំង ៥០ គ្រឿង ស្របពេលដែលជា ចលករថ្មីមួយ ក្នុងការសម្រេចចិត្ត សន្សំបាននូវកញ្ជប់ថវិកា មានតម្លៃជាង ២ ពាន់លានដុល្លារ ត្រឹម ឆ្នាំ ២០១៧ ។
បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា មុខតំណែង ជាង ១,៥០០ កន្លែង ក្នុងនោះរួមមាន ដូចជា ផ្នែកគ្រប់គ្រង ក៏ដូចជា មុខតំណែង មិនស្ថិតនៅក្នុងការប្រតិបត្តិការ ឬក៏ផលិតកម្ម នឹងត្រូវ បានក្រុមហ៊ុន កាត់បន្ថយមុនគេ ។ ជាការពិត ពួកយើងពិតជាបានធ្វើការសម្រេចចិត្តដ៏លំបាកខាង លើនេះហើយ ខណៈពេលដែលគ្មាននរណា សង្ស័យថា អាចនឹងមានអ្វីកើតឡើង នៅពេលខាងមុខ នោះទេ នេះបើយោងតាមសម្តី លោក Joyce ។
គួររំឭកផងដែរថា ជាមួយនឹងសេចក្តីថ្លែងការណ៍ខាងលើ លោក Joyce ក៏បានធ្វើការលើកឡើងដោយ មានការស្តីបន្ទោស អោយ អាកាសចរណ៍ក្នុងស្រុក Virgin Australia ស្របពេលដែលអាកាសចរណ៍ មួយនេះ បានធ្វើការបន្ថែមជើងហោះហើរក្នុងស្រុកជាច្រើន ខណៈជាផលប្រយោជន៍ដែលទទួលបាន មួយកើតចេញអំពី ការលេងល្បែងពាណិជ្ជកម្ម មិនស្មើភាពគ្នា ។
លោក Joyce បន្តថា ទីផ្សារក្នុងស្រុក របស់ប្រទេសអូស្ត្រាលី ត្រូវបាន បង្ខូចទ្រង់ទ្រាយ ដោយ គោល
នយោបាយ អាកាសចរណ៍ អូស្ត្រាលី នាពេលបច្ចុប្បន្ន នេះ ។ ប្រភពដដែលសរបញ្ជាក់អោយដឹងថា អាកាសចរណ៍ Qantas បានខាតបង់ប្រាក់ចំណេញដល់ទៅ ២៥២ លានដុល្លារអូស្រ្តាលីឯណោះ ក្នុង រយៈពេល ត្រឹមតែ ៦ ខែ ដោយនៅក្នុងនោះ អាកាសចរណ៍មួយនេះ មានបុគ្គលិកដល់ទៅ ៣,៣០០០ នាក់ ដោយនៅក្នុងនោះ ៩៣ ភាគរយ សុទ្ធសឹងជា ពលរដ្ឋអូស្រ្តាលី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន