CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ហោះបុកខ្សែកាប ក្នុងភូមិ ធ្លាក់និងផ្ទុះឆេះ សម្លាប់ពីលុតម្នាក់ ក្នុងចំណោម ២ នាក់

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ក្នុងស្រុក គូសបញ្ជាក់ព្រឹកថ្ងៃសុក្រនេះ អោយដឹងថា​ បុរសម្នាក់ក្នុងចំណោម ជនរងគ្រោះ ២ នាក់ ក្រោយហេតុការណ៍ធ្លាក់យន្តហោះ ធុនតូច កាលពីអំឡុង ​​  ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ កំឡុងពេលហោះហើរ ហ្វឹកហ្វើន នៅខេត្ត Shaanxi ភាគខាងលិច​ឆៀងខាង កើត  ប្រទេសចិននោះ បាន​ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

ជនរងគ្រោះខាងលើ បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ នេះបើយោង      តាមសម្តី មន្រ្តីអ្នកនាំពាក្យ អោយរដ្ឋាភិបាល ។ គួររំឮកថា យន្តហោះធន់តូច The AutoGyro Calidus មក   ពីសមាគមន៍ Air Sports Association នៃទីក្រុង Yulin បានធ្លាក់ចុះ ក្រោយហោះបុកជាមួយនឹង ខ្សែកាប នៅក្នុងភូមិ Chendaliang វេលាម៉ោង ប្រមាណ ១១ និង ១០ នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ។

                                                             បញ្ជាក់ ៖ រូបភាពឯកសារ

ភ្លាមៗនោះ ពីលុតពីរនាក់ ដែលមានវត្តមាននៅលើយន្តហោះធ្លាក់ ធុន  តូច  ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យក្នុងស្រុក ។ ពុំមានសេចក្តីរាយការណ៍ ថាមានមនុស្សស្លាប់ ឬក៏ របួស ក៏ដូចជា បាត់បង់ទ្រព្យសម្យត្តិ នៅលើដី ទីកន្លែង  ដែល ជួបហេតុការណ៍ធ្លាក់នោះទេ ។ គួររំឮកថា សមាគម Air Sports Association ត្រូវបានបង្កើតឡើងតាំងពីខែ មីនា ដើមឆ្នាំមកម្ល៉េះ មានសមាជិកច្រើន ជាង ៥០ នាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong