CamNews

តារា 

Harry Style រត់ទៅ Party ជាមួយស្រីៗភ្លាម ក្រោយពេល Taylor ចាកចេញទៅ អាល្លឺម៉ង់

ស្នេហារបស់ Taylor Swift និង Harry Style ហាក់ដូចជាកំពុងតែរមាស់បន្តិចម្ដងៗ ហើយព្រោះតែ
អ្វីដែលបានកើតឡើងកាលពីម្សិលមិញនេះ។ វានៅគ្រប់ទំព័រសារព័ត៌មានទាំងអស់ ក៏ដូចជាគេហ
ទំព័រផ្សេងៗ ក្រោយពេលដែល Harry គេបានជូនដំណើរមិត្តស្រីគឺនាង Taylor Swift ធ្វើដំណើរទៅ
អាល្លឺម៉ង់ រួចមកនោះខ្លួនក៏បានទៅចួលរួមជាមួយកម្មវិធីជួបជុំមួយដែលមានសុទ្ធតែស្រីនៅឯបន្ទប់
ស្រីៗសកលវិទ្យាល័យ Sheffield។

Taylor Swift ចាកចេញពីអង់គ្លេសទៅអាល្លឺម៉ង់ នៅព្រលានយន្តហោះ

សមាជិក One Direction រូបនេះបានចូលរួមកម្មវិធីជួបជុំជាមួយស្រីៗសាកលវិទ្យាល័យនាម៉ោង ១
និង ៣០ នាទីយប់ ភ្លាមៗក្រោយពេលដែលចេញពីព្រលានយន្តហោះជូនដំណើរនាង Taylor គឹក៏
បានចូលជួយធ្វើម្ហូបស្រីៗទៀតផង។

ក្នុងពិធីជួបជុំគ្នានោះនិស្សិតស្រីម្នាក់បានសម្រក់ទឹកភ្នែក នៅពេលដែលឃើញ Harry បានចួលមក
ជួយលាងចានខ្លួន ក្នុងនោះពួកគេក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ពីការសិក្សានៅ
សាលកវិទ្យាល័យ ជាដើម។ ចំពោះរឿងនេះមិនទាន់មានប្រតិកម្មពីមិត្តស្រីរបស់គេនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: taylor swift iheartradio music harry style