ជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ ពេលនេះក្រុមហ៊ុន Suzuki សូមលើកយកស៊េរីថ្មីមួយទៀត គឺ Suzuki GSX-R1000Z ។ Suzuki GSX-R1000Z គឺជាប្រភេទម៉ូតូធំ ដែលប្រើប្រាស់សមត្ថភាពខ្លាំង គួបផ្សំ គុណភាព ដែលមិនអាចបំភ្លេចបាន។ ជាមួយនិងរូបរាងដ៏ស្រស់សង្ហា មាំ អំណាច Suzuki GSX-R1000Z បានត្រូវគេបំពាកឡើងនូវលក្ខណៈពិសេសច្រើនទៀត ចំពើថាមពលម៉ាស៊ីន។
ដូចនេះអំណាចថាមពល Suzuki GSX-R1000Z គឺមានកម្លាំង ១០០០ សេសេ សមត្ថភាពកម្លាំង ៤ ម៉ាស៊ីន ត្រូវនិងខ្នាតរង្វាស់ ១០០ សេស ប្រើដំណាក់កាលម៉ាស៊ីន ៦ លេខ ( មាន ៦ លេខ) ។ ផ្នែកខាងក្រៅ ប្រើ ហ្រ្វាំងប្រេងមុខអមពីរ ហ្រ្វាំងប្រេងខាងក្រោយ ប្រើកង់ស្ពត មានកំរាសស្ដើង តែទំហំធំ អាចទ្រទ្រង់គ្រប់ស្ថានភាពល្បៀនម៉ូតូរត់ និងធ្វើឲ្យមានភាពលំនឹងគ្រប់ស្ថានភាពផ្លូវ ចំណែកធុងសាំងមានចំណុះ ១៧.៥ លីត កាន់តែពិសេស កង់មុខក្រោយមិនប្រើពោះវៀនទេ។ តម្លៃគឹ ១៤០៨៥ យូរ៉ូ។
ជាមួយនិងរូបរាងសង្ហា បង្ហាញពីអំណាចថាមពលខ្លាំង គឺ Suzuki GSX-R1000Z។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖Topspeed