ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ ជំនួយការបន្ទាន់ខាងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានមកដល់
កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបានទទួលព័ត៌មានថា ក្មេងសិស្សសាលាតូចវ័យ ៥ ឆ្នាំបាន
រកឃើញសំបកកាំភ្លើងធំ យកមកកាន់ និង បង្ហាញអ្នកដទៃលេង នៅក្នុងសាលារៀនបឋម
សិក្សារបស់ពួកគេ នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែ
បានចេញផ្សាយដោយទំព័របរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការរកឃើញនេះ ក្មេងតូចៗដែលជាសិស្សសាលាមកពីសា
លាបឋមសិក្សាអង់គ្លេស St Margaret's Church of England Primary School ដែលស្ថិត
នៅក្នុងភូមិ Bowers Gifford, Essex ក៏បានជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។
ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាលសិស្សសាលាបឋមតូចទាំងនោះ បានស្នើសុំយកកូន
របស់ខ្លួនទៅកាន់គេហដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីទទួលបានការប្រកាសអាសន្ន កាលពី
រសៀលថ្ងៃពុធ មុនពេលដែល អ្នកជំនាញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានអះអាងអោយដឹងថា
សំបកកាំភ្លើងធំ (artillery shell) ដែលមានប្រវែងដល់ទៅ ២០ ស.ម មួយនេះ មិនមានហា
និភ័យ ក៏ដូចជា ការគំរាមគំហែងនោះទេ។
លើសពីនេះ បើយោងតាមអ្នកនាំពាក្យ មកពីសាលាបឋមសិក្សាមួយនេះ អោយដឹងថា ៖
ពួកយើងពិតជាមានការយកចិត្តទុកដាក់ ទៅលើសុខាមាលភាពក្មេងៗជាសំខាន់ ដែល
ជាហេតុធ្វើអោយពួកយើង បានផ្តល់ជាព័ត៌មាន ដល់ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ដោយ
នឹងធ្វើតាមការណែនាំរបស់ពួកគេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ