CamNews

យល់ដឹង 

អាហារជំនួយក្នុងការបង្កើនសមត្ថភាពផ្លូវភេទ

បើយោងទៅតាមអ្នកជំនាញខាងអាហារបំប៉នគឺលោក វេជ្ជបណ្ឌិត Audrey Cross បាន
អោយ
ដឹងថា ចំណង់មនុស្សដែលត្រូវការជាចាំបាច់ជាងគេនោះមានពីរគឺ អាហារប្រកប
ដោយរសជាតិ
ឈ្ងុយឆ្ងាញ់ និងការរួមភេទ ។

ជាការពិតណាស់ អាហារមិនត្រឹមតែផ្តល់អត្ថប្រយោជន៏ចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏ដើរតួ
យ៉ាងសំខាន់ ក្នុងការជំរុញអោយមានចំណង់ផ្លូវភេទ  ក៏ដូចជាបង្កើតសមត្តភាពផ្លូវភេទផងដែរ។
ខាងក្រោមនេះ   គឺ ជាបណ្តាអាហារមួយចំនួនដែលអាចជួយអោយសមត្ថភាពផ្លូវភេទរបស់អ្នក
កាន់តែមានសំទុះជាមុន ដែលអាហារទាំងនោះរួមមាន ៖

ចេក  ប្រាកដណាស់ ចេក គឺជាផ្លែឈើដែលមនុស្សម្នាភាគច្រើនចូលចិត្តញ៉ាំ ។ ដោយឡែក ផ្លែ
ចេកមិនត្រឹមតែមានជាតិ ប៉ូតាស្យូម ប៉ុណ្ណោះទេ តែវាក៏ជាផ្លែឈើមួយប្រភេទ  បន្ទាប់ពីលោកអ្នក
បានញ៉ាំនោះវានិងអាចធ្វើ់អោយចំណង់ផ្លូវភេទរបស់លោកអ្នករើឡើងបាន ( អ័រម៉ូន serotonin ) ។

ស្រាក្រហម  ប្រសិនបើអ្នកនៅលីវ ស្របពេលដែលអ្នកបានញ៉ាំស្រាក្រហមយូរៗម្តងនោះវានិង
អាចជួយអោយលោកអ្នកមានសុខភាពល្អ ជាពិសេសកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម
តែបើចំពោះអ្នកមានគ្រួសារ ឬដៃគូវិញ ប្រសិនណាបើលោកអ្នកបានញ៉ាំស្រាក្រហមវិញ ​​ នោះវា
និងអាចជួយអោយសមត្តភាពលើគ្រែរបស់អ្នកអាចឈានដល់កំពូលផងដែរ។

ត្រីសូម៉ុង ឬ ត្រីធូណា  មុខម្ហូបមួយណាក៏ដោយអោយតែបានធ្វើចេញពីប្រភេទត្រីទាំងពីរនេះ វា
និងអាចជួយអោយសមត្ថភាពលើគ្រីរបស់អ្នកកាន់តែពុះកញ្រ្ជោលជាងមុន ក៏ដោយសារតែនៅក្នុង
ប្រភេទត្រីទាំងពីរនេះ សំបូរទៅដោយ omega-3 ។

ក្រៅពីអាហារមួយចំនួនដែលបានរៀបរាប់ខាងលើ ក៏មានបណ្តាអាហារមួយចំនួនទៀតដែលវាដើរ
តួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃ​ ហើយក៏ជាផ្នែកមួយ ដែលនិងអាចជួយទៅដល់សមត្ថភាព
ផ្លូវភេទរបស់អ្នក ដែលរួមមានដូចជា ៖ សាច់មាន់ សាច់ជ្រូក ស្ករសូកូឡា អាហារសមុទ្រជាដើម ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ yahoo


Tags: international news strange entertainment