រង្វង់ភ្នែកឡើងខ្មៅជាំ ព័ទ្ធនៅជុំវិញភ្នែក ភាគច្រើនបណ្តាលមកពីការទទួលទានដំណេកមិនគ្រប់គ្រាន់ និងបញ្ហាស្បែកស្ងួត។ រង្វង់ភ្នែកជាំខ្មៅ តែងតែកើតឡើងចំពោះមនុស្សគ្រប់រូប ដែលមមាញឹកនឹងការងារ និងជាពិសេស សម្រាប់យុវវ័យបច្ចុប្បន្ន ដែលចូលចិត្តនិយាយ ទូរស័ព្ទ យប់ឡើង រយៈពេលយូរតែម្តង។
ដូច្នេះថ្ងៃនេះយើងសូមណែនាំជូនលោកអ្នក ឱ្យសាកល្បងនូវរូបមន្តធម្មជាតិងាយៗ មួយចំនួន ដូចខាងក្រោម អាចព្យាបាលកំចាត់រង្វង់ភ្នែកខ្មៅជាំ ឱ្យបែ្រទៅជាស តឹងណែន និងភ្លឺរលោង បានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកផ្លែត្រសក់ ១កំណាត់ និងផ្លែដំឡូងបារាំង ១ផ្លែ ចិតសំបកចេញ រួចចិតជាបំណែកតូច ដាក់ចូលក្នុងកន្រ្តង់មួយ បន្ទាប់មក សង្កត់យកទឹក រួចប្រើក្រណត់ស្អាតមួយ ជ្រលក់ទៅក្នុងទឹកនោះ បិទពីលើរង្វង់ភ្នែកជាំខ្មៅរបស់លោកអ្នក ទុករយៈពេល ១៥ ទៅ ២០នាទី រួចលាងសម្អាតទឹកចេញថ្នមៗ ជាការស្រេច។
វិធីទី២៖ សូមផ្លែប៉េងប៉ោះ ១ផ្លែ ចិតជាបំណែកតូចៗ ដាក់ក្នុងកន្រ្តង់មួយ សង្កត់យកទឹក លាយជាមួយទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ និងម្ស៉ៅរមៀតបន្តិត និងម្ស៉ោងក្រាម (gram flour) ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើរង្វង់ភ្នែកជាំខ្មៅ ទុករយៈពេល ១៥នាទី រួចលាងសម្អាតទឹកចេញ។
វិធីទី៣៖ សូមយកស្លឹកជីអង្កាម ១ក្តាប កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ចំហៀង (១ភាគ២) កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើរង្វង់ភ្នែកជាំខ្មៅ ទុករយៈពេល ១៥នាទី បន្ទាប់មកលាងសម្អាតទឹកចេញ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda