អាមេរិក៖ កុមារម្នាក់អាចមានឪពុកម្តាយច្រើននាក់បាន ដោយមានប័ណ្ណSB 1476 ដែល
ចេញដោយលោក Sen. Mark Leno ជាសមាជិកព្រឹទ្ធសភា។
ប័ណ្ណមួយសន្លឹក អាចឱ្យតុលាការ ទទួលស្គាល់តាមផ្លូវច្បាប់ថា កុមារអាចទទួលបានការ
មើលថែ និងមានឪពុកម្តាយលើសពី ពីរនាក់បាន។ លោក Leno បានបញ្ជាក់ថា ប័ណ្ណមួយ
សន្លឺកនេះ ជាការឆ្លើយតបមួយដែលបង្ហាញពីការរីកចំរើននៃគ្រួសារក្នុងប្រទេសអាមេរិក។
លោក Leno បានបន្តថា ជំរើសបែបនេះ អាចឱ្យកុមារមានឱកាសច្រើន ក្នុងការទទួលបាន
ការថែរក្សាយ៉ាងយកចិត្តទុកដាក់ និងមានភាពកក់ក្តៅ ប្រសិនបើឪពុកម្តាយបង្កើតរបស់
គាត់ មិនមានពេលវេលាគ្រប់គ្រាន់សំរាប់មើលថែរក្សាកូនៗ របស់ពួកគាត់៕
ដោយ៖ វណ្ណៈ
ប្រភព៖ usnews.msnbc.msn