CamNews

សុខភាព 

វិធីព្យាបាលសក់ស្ងួត បែកចុង ឱ្យមានសុខភាពល្អ និងមានសំណើមឡើងវិញ

សក់ក្បាលស្ងួត គឺជាមួយដ៏អាក្រក់បំផុត សំរាប់ស្រ្តីគ្រប់រូប ព្រោះថាសក់គឺជាផ្នែកដ៏សំខាន់ផងដែរនៃ
សម្រស់។ សក់ស្ងួត ឬសក់មិនមែនសុខភាពល្អ គឺអាចបណ្តាលឱ្យសក់ជ្រុះ និងស្បែកក្បាលមានអង្គែ
ដូច្នេះ អ្នកត្រូវព្យាបាលស្បែកក្បាលស្ងួត ឱ្យបានទាន់ពេលវេលា  ដើម្បីការពារកុំឱ្យសក់ជ្រុះ និងមាន
អង្គែ។

ខាងក្រោមនេះ​ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួនដើម្បីការពារកុំឱ្យសក់ស្ងួត និងសក់មាន សុខភាពល្អ។

ស៊ុត៖ សូមវាយបំបែកយកស៊ុតផ្នែកពណ៌ស លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ ២ស្លាបព្រាបាយ កូរឱ្យ
សព្វ បន្ទាប់មកយកមកលាបនៅលើសក់ និង ស្បែកក្បាល រួចយកម្រាមដៃម៉ាស្សាថ្នមៗ ទុករយៈ១៥
នាទី រួចលាងសំអាតនឹងទឹកធម្មតាចេញជាការស្រេច។ វិធីនេះ​ នឹងជួយជួសជុលសក់ដែលខូចឱ្យមាន
សុខភាពល្អ និង រឹងមាំឡើងវិញបានឆាប់រហ័ស។

ចេក៖ សូមយកផ្លែចេកទុំ កិនឱ្យម៉ដ្ឋ បន្ទាប់មក យកវាមកលាបនៅលើសក់  ចាប់ពីគល់សក់ទៅដល់
ចុងសក់ ទុករយៈពេល ១ម៉ោង រួចលាងសំអាតសក់ចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះឱ្យ១ដង ក្នុង ១សប្តាហ៍ នឹងទទួលលទ្ធិផលជាទីគាប់ចិត្ត៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Dry Hair