ជាការបង្ហាញម្ដងទៀតពីក្រុមហ៊ុន Lexus នូវទម្រង់ម៉ូដែលស៊េរីថ្មី គឺ 2015 Lexus RC ។ ម៉ូដែលថ្មីដែលបានលើកឡើងនេះ ក្រុមហ៊ុនសូមបញ្ជាក់ថា បានស្ថិតនៅក្នុងការរចនា និង ថ្លឹងថ្លែងយ៉ាងល្អិតល្អន់បំផុត ដើម្បីសម្រេចបាន លទ្ធិផលប្រកបទៅដោយគុណភាព បំពេញតម្រូវការ និងក្ដីស្រម៉ៃអតិថិជន។
គួបផ្សំនិងការចាំបាច់ដំណើរការក្នុងសង្គមកម្រិតលំដាប់រថយន្ដទំបនើប 2015 Lexus RC បន្ទាប់ពីសម្រេចបានរួបរាងដ៏ស្រស់ស្អាតនេះ គឺរំពឹងទុកលទ្ធិផលទទួលជោគជ័យលើការវាយលុកទីផ្សារក្នុងឆ្នាំ ២០១៥ ។ តើសមត្ថភាពបែបណាដែល 2015 Lexus RC គ្រឿងនេះសង្ឃឹមយ៉ាងមុតមាំម៉្លេះ?
តាមការបកស្រាយរបស់ក្រុមហ៊ុន ក្នុងឆ្នាំ ២០១៥ រថយន្ដទំនើប 2015 Lexus RC ត្រូវបានផលិតឡើងមកនូវលក្ខណៈពិសេសជាច្រើន ដែលអាចនិយាយបានថា លំដាប់ និង ប្រណិតភាព ត្រូវបានដាក់បញ្ចូលក្នុង 2015 Lexus RC អស់ទៅហើយ ដែលលក្ខណៈពិសេសទាំងអស់នោះពិតជាអាចដំណើរការទីផ្សាររថយន្ដគ្រឿងនេះជោគជ័យមែន ហើយលក្ខណៈពិសេសទាំងនោះមាន៖ ជាប្រភេទលំដាប់រថយន្ដទម្រង់ស្ពត ប្រើប្រអប់លេខ អូតូ មានចំនួន ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៥.០ Liter អាចប្រើប្រាស់សមត្ថភាពល្បឿនដល់ទៅ ២៧៣ គ.មក្នុងមួយម៉ោង ។ ចំណែកលក្ខណៈខាងក្រៅវិញគឺ ជារថយន្ដប្រើទ្វា ២ ដំបូលទាបល្មមសាកសមនិងទម្រង់រថយន្ដ ប្រើកង់ស្ដើង ទំហំធំ និងកាន់តែពិសេសទៀត តួរថយន្ដមានរាងហាប់ ជាទំនុកចិត្ដក្នុងការបើកបរគ្រាប់ស្ថាន ភាពផ្លូវ រីឯតម្លៃវិញគឺ ៦២៤០០ ដុល្លារ។
ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ Topspeed