CamNews

តារា 

Beckham ៖ Ferguson ជាឪពុកទី២របស់ខ្ញុំ

អតីតកីឡាកររបស់ Manchester United លោក David Beckhamបានធ្វើការគោរព
ចំពោះលោក Sir Alex Ferguson ចំពោះការជួយជ្រោមជ្រែងរូបលោករហូតទទួល
បានជោគជ័យក្នុងអាជីពបាល់ទាត់។ កីឡាករ David Beckham ស្ថិតនៅក្រោមការ
បង្ហាត់បង្រៀននឹងដឹកនាំដោយលោក Sir Alex Ferguson ក្នុងទឹកដី Old Trafford
មុនពេលដែលរូបលោកបានផ្លាស់ទៅលេងអោយក្លឹប Real Madrid របស់អេស្បាញ
ក្នុងតំលៃខ្លួន ២៥លានផោន។
Bechkam បាននិយាយថា "ឪពុកម្តាយរបស់ខ្ញុំគឺជាអ្នកចិញ្ចឹមខ្ញុំ និងជួយខ្ញុំអោយ
សំរេចនូវកំរិតអាជីពនេះ, ហើយចំពោះលោក Sir Alex Ferguson គឺជាអ្នកដែល
បាននាំខ្ញុំទៅកាន់កំរិតខុសប្លែកដទៃទៀត។ គាត់គឺជាមូលហេតុដែលធ្វើអោយខ្ញុំ
ទទួលបានជោគជ័យ។ ដូច្នេះគាត់ដូចជាឪពុករបស់ខ្ញុំចឹង។"
Beckham ឈ្នះជើងឯក English Premier League ចំនួន៦លើក, FA CUP ២លើក
នឹងChampion league ១លើក ក្នុងពេលដែលលោកនៅជាមួយក្រុម Manchester
United។


ដោយ វឌ្ឍនា

Tags: beckhamfatherferguson