CamNews

យល់ដឹង 

រំជួលចិត្ត៖ បុរសជាឪពុក អៀវកូនស្រីទៅសាលា រយះពេល7ឆ្នាំ

7ឆ្នាំអៀវកូនស្រីទៅសាលារៀន គឺរឿងពិតមួយស្តីពីព្រហ្មវិហារធម៌របស់បុរសជាឪពុក
លោក Nguyen Tuan Nghia និងកូនស្រី Nguyen Phuong Linh ពិតជាបានធ្វើអោយ
មនុស្ស
ជាច្រើននាក់រំជួលចិត្តយ៉ាងខ្លាំងជាមួយគ្រួសារមួយនេះ។

ក្នុងពេលប្រលងបញ្ចប់ថ្នាក់វិទ្យាល័យដែលទើបកន្លងផុតទៅនេះ រូបភាពឪពុកអៀវកូនស្រីទៅ
ប្រលងនៅសាលាមួយ ឯទីក្រុងហាណូយប្រទេសវៀតណាម បានធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំងដល់
មនុស្សរាប់ពាន់នាក់ក្នុងពិភពអ៊ីនធឺណេត។ កូនស្រីក្នុងរូបភាពនេះមានឈ្មោះថា Nguyen Phuong
Linh កើតឆ្នាំ1993, បច្ចុប្បន្នជានិស្សិតត្រៀមផ្នែកច្បាប់។ ចំណែកឪពុកមានឈ្មោះថា Nguyen
Tuan Nghia, សព្វថ្ងៃជាជំនួយការក្នុងរថយន្តក្រុង។

រូបភាពដែលបានធ្វើឲ្យរំជួលចិត្តដល់មនុស្សរាប់ពាន់នាក់
ចាប់ពីពេលដែល Linh ចូលរៀនអនុវិទ្យាល័យមក ក៏ដូចជាទៅរៀនថែមនៅខាងក្រៅ ឪពុករបស់
នាងបានអៀវនាងទៅរៀនរហូត ព្រោះតែថ្នាក់រៀនភាគច្រើននៅជាន់ទី3 និងទី4 មិនមែននៅជាន់
ក្រោមដូចកាលនៅរៀនថ្នាក់បឋម ដែលការអៀវកូនស្រីនេះ អូសបន្លាយអស់រយះពេល 7ឆ្នាំមក
ហើយ។
បីកូនចូលបន្ទប់ប្រលង

Linh ពិការជើងដើរមិនរួចដូច្នេះ តាំងពីកំណើតមកម៉្លេះ។ ពេលដែលនាងកើតមកភ្លាមគ្រូពេទ្យ
បានប្រាប់ដំណឹងអាក្រក់ដល់ឪពុកនាងថា ជើងទាំងពីរទារិការម្នាក់នេះធំឡើងដើរមិនបានឡើយ
ហើយគេអាចរស់បានរយះពេលប្រហែលជាបីខែប៉ុណ្ណោះ។ ប៉ុន្តែជាសំណាងល្អរបស់ពូ Nghia
ដែលមច្ចុរាជមិនបានឆក់យកជីវិតកូនស្រីសម្លាញ់គាត់ ហើយបានរស់មកដល់សព្វថ្ងៃនេះ។ នៅ
ពេលដែលត្រូវបានគេសួរថា "តើពូ Nghia ធ្លាប់មានការនឿយហត់ទេក្នុងការដែលអៀវកូនស្រី
ទៅរៀនអស់រយះពេល 7ឆ្នាំមកនេះ"? ពេលនោះគាត់បានឆ្លើយតបទាំងទឹកមុខញញឹមវិញថា
"អៀវកូនស្រីទៅសាលា ឡើងជណ្តើរបីបួនជាន់ ហាក់ដូចជាហាត់កីឡាអញ្ចឹង, អៀវកូនស្រីទៅ
រៀនគាត់មិនដែលមានអារម្មណ៍នឿយហត់ម្តងណាឡើយ"។
ចំពោះ Linh វិញ រឿងអនាគតហាក់ដូចជានៅឆ្ងាយសំរាប់នាង ប៉ុន្តែនាងពិតជារឹងមាំ នាងបាន
កំនត់ក្នុងចិត្តថា ខ្លួនពិតជាមានជីវិតរស់នៅមួយយ៉ាងល្អៈ “មិនមានជើងទាំងគូរដើរដូចគេធម្មតា
ខ្ញុំសោកស្តាយតែមិនបានស្លៀកសំពត់តែប៉ុណ្ណោះ ចំពោះបញ្ហាផ្សេងទៀតខ្ញុំពិតជាមានជំនឿ
ជឿជាក់ថា អាចធ្វើជាម្ចាស់នៃជីវិតរបស់ខ្លួនឯងបាន"។
Linh តស៊ូរៀនសូត្រ មិនចុះចាញ់នឹងភាពពិការ

Linh បានរំឭករឿងកាលពីមុនខ្លះៗឲ្យដឹងថា ព្រោះតែឪពុករបស់ខ្លួនធ្វើជាអ្នកជំនួយការក្នុងរថយន្ត
ក្រុង ដូច្នេះគាត់ត្រូវក្រោកទៅធ្វើការពីព្រលឹម។ ថ្ងៃមួយពេលគាត់ត្រលប់មកផ្ទះវិញយឺត គាត់បាន
ប្រញាប់ប្រញាល់ធ្វើបាយម្ហូបសំរាប់ញ៉ាំ ព្រោះតែមិនមានមុខម្ហូបខ្ញុំចូលចិត្តខ្ញុំក៏មិនញ៉ាំបាយ។ ប៉ា
របស់ខ្ញុំចេញទៅក្រៅដើម្បីទិញនំបុ័ងឲ្យខ្ញុំញ៉ាំ ប៉ុន្តែតាមផ្លូវទៅទិញនំបុ័ងនោះ គាត់បានជួបគ្រោះ
ថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
ពេលរងរបួសធ្ងន់យ៉ាងនេះហើយក៏គាត់នៅមិនភ្លេច ហៅទូរស័ព្ទទៅបងជីដូនមួយខ្ញុំឲ្យជួយទិញ
នំបុ័ងឲ្យខ្ញុំ មុនពេលដែលគាត់សន្លប់បាត់ស្មារតី។ ពេលបងជីដូនយកនំបុ័ងឲ្យខ្ញុំ ទើបខ្ញុំដឹងថាប៉ា
របស់ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍។ ចូលដល់មន្ទីរពេទ្យ ឃើញប៉ាស្ថិតនៅលើគ្រែជាមួយនឹងរបួស
ធ្ងន់ធ្ងរ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះ។

ស្រលាញ់ប៉ាម៉ាក់ ខ្ញុំបានយកចំនុចនេះធ្វើជាកំលាំងចិត្តតស៊ូក្នុងជីវិតរស់នៅសព្វថ្ងៃនេះ។ ខ្ញុំដឹង
ជីវិតនៅពេលខាងមុខ មិនមានអ្វីងាយស្រួលឡើយ ប៉ុន្តែដើម្បីប៉ាម៉ាក់ ខ្ញុំនឹងខំប្រឹងតស៊ូឲ្យអស់
លទ្ធភាពដើម្បីឲ្យបានរស់ក្នុងជីវិតងាយស្រួលមួយ និងដើម្បីសងគុណការផ្តល់កំណើតឲ្យរបស់
ប៉ាម៉ាក់ ក៏ដូចជាការបីបាច់ថែរក្សាតាំងពីតូចរហូតដល់ពេលនេះ”៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: father seven years of school Nguyen Phuong Linh Nguyen Tuan Nghia lifestyle knowledge