CamNews

ក្មេងប្រុសដែលត្រូវសម្លាប់ដោយវះពោះនោះ ឃាតករជាឪពុកបង្កើត

កំពត ៖ បុរសជាឪពុកបង្កើត ត្រូវបានកម្លាំងនគរបាលស្រុកឈូក ខេត្តកំពត ឃាត់ខ្លួន នៅល្ងាច
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នេះ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ឪពុករូបនេះពិតជាបានសម្លាប់
កូនប្រុសរបស់ខ្លួន ដោយផ្ទាល់ដៃ ដោយបានវះពោះ ចាប់ពីក្រោមចុងដង្ហើម រហូតដល់ផ្ចិត កាត់
ដៃខាងឆ្វេង និងវាយបែកភ្នែកឆ្វេង ដែលមើលទៅ គួរឲ្យអាណោចអាធ័មជាទីបំផុត មិននឹកស្មានថា
ឪពុកតិរច្ឆានរូបនេះ ពិតជាសម្លាប់កូនប្រុស របស់ខ្លួនទាល់តែសោះ។

អធិការនគរបាលស្រុកឈូក លោក ព្រហ្ម វាសនា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម
ទូរស័ព្ទថា បុរសជាឪពុក គឹម វិត អាយុ៤៣ឆ្នាំ ពិតជាបានសម្លាប់ កូនប្រុសរបស់ខ្លួន អាយុ៧ឆ្នាំ
ដែលការសម្លាប់នេះ ស្ថិតនៅចម្ងាយ ១០០ម៉ែត្រពីផ្ទះរបស់ពួកគេ ស្ថិតនៅក្នុងភូមិត្រពាំងបី ឃុំតា-
កែន ស្រុកឈូក ខេត្តកំពត។

អធិការនគរបាលរូបនេះ បានបន្តទៀតថា ក្រោយពីការឃាត់ខ្លួនជនសង្ស័យជាឪពុករូបនេះ សមត្ថ-
កិច្ចបាននាំរូបគេ ទៅយកដៃខាងឆ្វេងរបស់ក្មេងប្រុសរងគ្រោះ ដែលឪពុកតិរច្ឆាន យកទៅកប់ចោល
នៅជិតដើមចេក ក្បែរផ្ទះ ហើយក្រោយពីការសួរដេញដោល ជននេះបានសារភាពថា ពិតជាបាន
សម្លាប់កូនប្រុសរបស់ខ្លួនមែន ។

បើយោងតាមអធិការនគរបាលរូបនេះ មូលហេតុដែលនាំឲ្យឪពុកសម្លាប់កូនប្រុសរបស់ខ្លួន ឈ្មោះ
វ៉ែន សុធា អាយុ៧ឆ្នាំ ជាកូនប្រុសពៅ ក្នុងចំណោមបងប្អូន ៧នាក់នោះ គឺអាចបណ្តាលមកពីជំងឺ
សរសៃប្រសាទ ខណៈដែល សេចក្តីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា ឃាតកជាឪពុកខឹងមាន
ទំនាស់ជាមួយប្រពន្ធ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែសីហា សពកុមារា វ៉ែន សុធា ត្រូវបានគេប្រទះឃើញដេក
ស្លាប់ នៅចម្ងាយ ១០០ម៉ែត្រ ពីផ្ទះ ដោយមានស្នាម វះពោះពីក្រោម ចុងដង្ហើមមកផ្ចិត ដោយឃើញ
ពោះវៀនធំលៀនចេញមកក្រៅ ស្នាមកាត់ដៃឆ្វេង និងវាយភ្នែកខាងឆ្វេងឡើងខ្វាក់ ដែលមើលទៅគួរ
ឲ្យ អាណោចអាធ័មជាទីបំផុត ហើយមុនដំបូងគេនាំគ្នាផ្អើលថា មានករណីវះយកក្រលៀន ប៉ុន្តែធាតុ
ពិតមិនមែននោះឡើយ។

បើយោងតាមអធិការ ព្រហ្ម វាសនា បច្ចុប្បន្នឃាតកជាឪពុកតិរច្ឆានរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះ
អាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ។

ទាក់ទិនករណីរនេះ មេបញ្ជាការអាវុធហត្ថ ខេត្តកំពត លោកឧត្តមសេនីយ៍ ទេព វណ្ណា បានបញ្ជាក់
តាមទូរស័ព្ទយ៉ាងខ្លីថា ឃាតកជាឪពុក គឺខាងនគរបាលជាអ្នកចាប់ ដូច្នេះសួរទៅខាងនគរបាលចុះ៕

 

 

ដោយ៖ សីហា
ប្រភព៖ dap-news


Tags: father kill son 7 years old khmer kampot social nation news