CamNews

ព័ត៌មានអន្តរជាតិ 

កងទ័ពជើងទឹក ថៃ សម្រេចចាយលុយ ១ ពាន់លានដុល្លារ បញ្ជទិញ នាវាមុជទឹក ៣ គ្រឿង ពីចិន

ព័ត៌មានអន្តរជាតិ ៖ យោងតាមការគូសបញ្ជាក់ ជាក់ស្តែង ពី ​រដ្ឋមន្រ្តី ការពារជាតិ ប្រទេសថៃ លោក Prawit Wongsuwon អោយដឹង   អំឡុង​   ថ្ងៃព្រហស្បត្តិ៍ ទី ២ ខែ កក្កដា ​​ឆ្នាំ​ ២០១៥ នេះថា កងទ័ពថៃ​បានសម្រេច គម្រោងកញ្ជប់ថវិការ សរុប ១,១ ពានលានដុល្លារ ក្នុងការបញ្ជាទិញ នាវាមុជទឹក ៣ គ្រឿង ពីប្រទេសចិន ។

គួររំឮកថា រដ្ឋាភិបាល  យោធា ដែល   កំពុងតែក្តោបអំណាចនាពេលបច្ចុប្បន្នភាព បានធ្វើរដ្ឋប្រហារយោធា​ ទម្លាក់ រដ្ឋាភិបាល លោកស្រី យីងឡាក់ អំឡុងខែ ឧសភា ឆ្នាំ ២០១៤   បន្ទាប់ពីភាពចលាចល ក្នុងប្រទេស ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃការតវ៉ា អស់រយៈកាលជាច្រើនខែកន្លងមក ។  រដ្ឋប្រហារ យោធា លើកនេះ ត្រូវ បានសហគមន៍អន្តរជាតិ ពីលោកខាងលិច ថ្កោលទោស ដោយកាត់   បន្ថយ ទំនាក់ទំនងកាទូតជាមួយនឹង ប្រទេសថៃ ដោយឡែកតែ ប្រទេសចិន ឯណោះវិញទេ មានការគាំទ្រ ដល់រដ្ឋាភិបាលយោធាកើតចេញពីការ ធ្វើរដ្ឋប្រហារ ខណៈអនុវត្តន៍ច្បាប់អាជ្ញាសឹក ។ ចាប់    តាំងពីពេលនោះ មក ប្រទេសថៃ ដែលធ្លាប់តែមានទំ នាក់ទំនងល្អជាមួយនឹងអាមេរិកនោះ ងាក  មកផ្សាភ្ជាប់   ទំនា ក់ទំនងអោយកាន់តែល្អជាមួយនឹងបណ្តាប្រ ទេសជិតខាង ពោលប្រទេសចិនតែម្តង តួយ៉ាងរដ្ឋាភិបាលទីក្រុង បាងកក បានព្យាយាម ចូលចែជូវ ជាមួយ នឹងរដ្ឋាភិបាល ទីក្រុង ប៉េកាំង ស្របពេលដែលចិន កំពុងតែព្យាយាម ពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ តាមរយៈផ្តល់ប្រាក់កំចី ក៏ដូចជា ជំនួយហេដ្ឋារចនាសម្ព័ន្ធជាដើម ។


រដ្ឋមន្រ្តីការពារជាតិ ថៃ លោក Prawit បន្តអោយដឹងថា គម្រោងបញ្ជាទិញ នាវាមុជទឹកលើកនេះ គ្រាន់តែជា ផ្នែកមួយនៃគម្រោងថវិកា ការពារជាតិ ដ៏ធំប្រចាំឆ្នាំ ២០១៦ មាន    ទំហំសាច់ប្រាក់ ដល់ទៅ ៦,១ ពានលាន ដុល្លារ សហរដ្ឋអាមេរិក កើនឡើងខ្ពស់ ៧ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៥ ។ គណៈកម្មការ ការពារជាតិ ប្រទេសថៃ ដែលមានមន្រ្តីកំពូល ១៧ នាក់ នឹងធ្វើការពិចារណា ថាតើ  នាវាមុជទឹក មួយណា​ នឹងត្រូវជ្រើស យក ក្នុងនោះ អ្វីដែលជា កត្តាអទិភាព ក្នុងការជ្រើសយក រួមមានដូចជា ៖ តម្លៃ  គុណភាព និង សមត្ថភាព ជាដើម ។ ជាការសម្រេចចិត្ត បញ្ជាទិញ ពីប្រទេសចិន ព្រោះនាវាមុជទឹក    ប្រទេសចិន មានគុណតម្លៃ និង សមត្ថភាពខ្ពស់ បើធៀបទៅនឹងនាវា មុជទឹក មកពីបណ្តាប្រទេស ផ្សេងទៀត ។ គួររំឮកថាចិនគឺជាប្រទេស ជាប់ចំណាត់ថ្នាក់លំដាប់ទី ៣ លើសកលលោក ក្នុងការលក់ចេញ បណ្តា  សព្វាវុធ ទៅកាន់ទីផ្សារ អន្តរជាតិ នេះបើយោងតាម Stockholm International Peace Research Institute ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand CNA Rohingya Submarine