នៅឯទីក្រុង Zhengzhou ខែត្រ Henan ប្រទេសចិនមានការធ្វើពិធីរៀបការកូនក្មេងចាប់ពីអាយុ
៣ ឆ្នាំដល់ ៦ ឆ្នាំច្រើនជាង ៥០ គូ។ នេះជាពិធីមួយដើម្បីរៀបការកូនសិស្សសាលាមត្តេយ្យដែល
ត្រូវបានរៀបចំដោយសាលាមត្តេយ្យក្រុង Zhengzhou។
ស្ដាប់ទៅវាហាក់បីដូចជាមិនទំនងប៉ុន្តែវាជាការពិតដែលនាយកសាលាដែលរៀបចំកម្មវិធីនេះ
ឡើងប្រាប់ថាគំនិតនៃការបង្កើតនេះគឺដើម្បីឱ្យក្មេងៗទទួលបាននូវចំណេះដឹងផ្នែកស្នេហា ជីវិត
អាពាហ៍ពិពាហ៍ និងការរួមភេទ ក្នុងកម្មវិធីនោះគេបានឱ្យក្មេងៗរៀបចំជាពិធីរៀបការហើយមាន
ការថើបគ្នាទៀតផង។
យ៉ាងណាមិនទាន់មានការរិះគន់ជាធំដុំពីសំណាក់មហាជននៅឡើយនោះទេ៕
ដោយ៖ ផានិត
ប្រភពពី៖ K14