CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះរោងចក្រ គីមី ទាំងយប់ លាន់សន្ធឹក ផ្អើលអស់គ្រប់គ្នា ខណៈ មានគ្រោះអគ្គីភ័យ ឆេះសន្ធោសន្ធៅ

ព័ត៌មានអន្តរជាតិ ៖ ករណីផ្ទុះដ៏ខ្លាំងក្លាមួយ កើតឡើងនៅក្នុងរោងចក្រគីមីមួយ   កន្លែង ភាគ ខាងកើត ឆៀងខាងត្បូងប្រទេសចិន ខេត្ត Fujian នោះ បានបណ្តាលអោយមានគ្រោះអគ្គីភ័យ យ៉ាងសន្ធោសន្ធៅ គួរបញ្ជាក់ថា ក្រោយពីបានដកស្រង់សេចក្តីរាយការណ៍ ពី សារព័ត៌មានរដ្ឋចិន ស៊ិន ហួរ ទំព័រប៊ីប៊ីស៊ីចុះ ផ្សាយជាក់ច្បាស់អោយដឹងថា ករណីផ្ទុះរោងចក្រគីមីមួយកន្លែងនេះ បានកើតឡើង ល្ងាចថ្ងៃច័ន្ទ នៅឯ រោងចក្រ ក្នុងក្រុង​ Zhangzhou ក្នុងនោះ បានបណ្តាលអោយមនុស្ស ៣ នាក់ របួស​។


គួរបញ្ជាក់ថា រោងចក្រខាងលើ ផលិតសារជាតិ គីមី paraxylene (PX) ជា   សារ ធាតុគីមី ប្រើប្រាស់ក្នុង សហគ្រាសផលិតប្លាស្ទិច ។ របាយការណ៍ បញ្ជាក់អោយដឹងថា ការសាងសង់  សំណង់អាគាររោងចក្រ ផលិតគីមីមួយកន្លែងនេះ នៅក្នុងប្រទេសចិន បានផ្ទុះឡើងនូវការតវ៉ា ម្តងរួចហើយ កាលពីឆ្នាំកន្លងទៅ រហូតដល់មានប្រើអំពើហឹង្សា នៅក្នុងខេត្ត Guangdong ។ គួររំឮកថា ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ មានភាពភ័យខ្លាច ពីសារជាតិពុល ចេញពីរោងចក្រគីមីខាងលើ អាច   នឹង មានគ្រោះថ្នាក់ ធ្ងន់ធ្ងរ ដល់ សុខភាពរបស់ពួកគេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong