លោកអ្នកធ្លាប់គិតដែរទេថានឹងមានមនុស្សត្រូវជាប់គុកដោយសារ Facebook នោះ? ប្រសិនបើ
មិនជឿនោះថ្ងៃនេះយើងនឹងបានឃើញមនុស្សម្នាក់ដែលជាប់គុកដោយសារតែ Facebook ពិត
ប្រាកដ។
Jacob Cox-Brown អាយុ ១៨ ឆ្នាំដែលរស់នៅក្នុងរដ្ឋ Oregon ត្រូវបានប៉ូលីសចាប់ញ៉ាត់គុកព្រោះ
តែការបង្ហោះ Status និងរូបភាពលើ Facebook។ បើតាមការពិតនោះគេបានដឹងថា បុរសវ័យ ១៨
ឆ្នាំម្នាក់នេះគេបានផឹកស្រាស្រវឹងជោគជាំ ហើយបានបើករថយន្តបុកគេឯង រួចក៏រត់ដោយសុវត្តិ
ភាព ប៉ុន្តែបើកបុកហើយរត់មិនទាន់ត្រូវចិត្តរបស់គេនោះទេ គេថែមទាំងបាន Live Update អំពីស្ថាន
ភាពរបស់គេទៀតផង ថាតើគេបានបើកបុករថយន្តផ្សេង ហើយរត់ទៅដល់ណាខ្លះ តាមរយៈ Status
លើ Facebook។
បុរសវ័យ ១៨ ឆ្នាំរូបនេះធ្វើហាក់ដូចជាមនុស្សលើ Facebook រាល់គ្នាគេចូលចិត្តអំពើបុកហើយរត់
នេះណាស់ តែចៃដន្យអីមានមនុស្សលើ Facebook គេបាន Live Update ទៅក្រុមប៉ូលីសឱ្យតាម
ចាប់តាមគោលដៅដែល Jacob បាន Update លើ Status Facebook។ ជាចុងក្រោយគេត្រូវបាន
ប៉ូលីសក្របួចជាប់នៅនឹងកន្លែង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ shine