សុខភាព៖ ជំងឺធាត់ត្រូវបានគេរកឃើញថាមានគ្រោះថ្នាក់ ចំពោះសុខភាពដោយសារតែ បានបង្កជំងឺជាច្រើន តាំងពីជំងឺលើសឈាម ទឹកនោមផ្អែម រហូតដល់ស្លាប់អវៈយវៈ និងត្រូវបានរកឃើញទៀតថា នៅបង្កឲ្យបាត់បង់ ការចងចាំ និងជំងឺខ្សោយខួរក្បាលទៀតផង។
មន្ទីរពេទ្យ មេយ៉ូនៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាទៅលើក្រុម ប្រជាជនអាមេរិក អាយុចាប់ពី ៧០ ដល់ ៨៩ឆ្នាំ ចំនួនជាង ១ពាន់នាក់ បានរកឃើញថា មនុស្សវ័យចំណាស់ដែល ទទួលទានច្រើនពេក និងកាន់តែប្រឈមនឹងការ បាត់បង់ការចងចាំខ្លាំងឡើងៗ ដែលអាចឈានដល់ ជំងឺខ្សោយខួរក្បាល។
អ្នកស្រាវជ្រាវបានសិក្សាតាមរយៈការពិនិត្យខួរក្បាល និងរាងកាយរបស់ មនុស្សវ័យចំណាស់ទាំងនោះ ព្រមទាំងឲ្យពួកគេបំពេញនូវ កម្រងសំណួរផ្សេងៗ៕