CamNews

តារា 

Chelsea នឹងត្រូវចំណាយ ១០ លានផោន ដើម្បីអោយ Torres ចេញពីទឹកដី Stamford Bridge

កន្លងមកនេះ តាំងតែពី កីឡាករ Fernando Torres បានផ្ទេរចេញពី​ Liverpool មកក្រុម Chelsea ក្នុងតំលៃ ៥០ លានផោនមក គេមិនដែល ឃើញថា កីឡាករម្នាក់នេះ សមនិងតំលៃ ដ៏ថ្លៃនេះឡើយ ។ ឥលូវនេះ លោកគ្រូ Jose Mourinho បានបញ្ចេញ ភាពអវិជ្ជមាន មកទៀត ។



បន្ទាប់ពីការ បរាជ័យនៅ ប៉ារីស ក្រោមស្នាដៃ PSG រួចមកលោក Jose Mourinho បានបញ្ជាក់ យ៉ាងច្បាស់ថា Torres គ្មានអនាគតទេ នៅក្រុម Chelsea ។ នេះបានន័យថា Mourinho ចង់លក់ឬ អោយ Torres ចាកចេញមុន កុងត្រាដែល នៅសល់ ២ ឆ្នាំទៀតនេះ ។ សព្វថ្ងៃនេះ Torres លេងអោយក្រុម Chelsea ក្នុងកុងត្រា ប្រាក់កំរៃ ប្រចាំសប្តាហ៍គឺ ១៧៥ ម៉ឺន ។ ប្រសិនបើ Mourinho ចង់អោយ Torres ចេញមុនថ្ងៃ កុងត្រាមកដល់នោះ Chelsea ត្រូវបង់ថ្លៃ សងជំងឺចិត្ត ដល់ Torres ១០ លានផោនដែល វាពិតជាច្រើនណាស់ ។



យើងនៅមិនទាន់ ដឹងថា Torres នឹងព្យាយាមរកក្លឹបថ្មី ឬនៅបន្តលេងនៅ Chelsea នោះទេ តែយើងបាន ទទួលព័ត៌មានថា Mourinho បានសំលឹងឃើញ កីឡាករ Diego Costa របស់ Atletico Madrid ដើម្បីយក មកជំនួសកន្លែង Torres ៕


Tags: football star chelsea torres jose mourinho