CamNews

យន្តហោះ 

បាឡុងយន្ដហោះខ្នាតយក្សរបស់ពិភពលោក

យន្ដហោះបច្ចេកវិទ្យាទំនើប ដែលជាការបង្កាត់រវាងពោងហោះ(balloon) និងយន្ដហោះ នឹងនាំមកនូវដំណើរហោះហើរដ៏អស្ចារ្យសម្រាប់អតិថិជន។

Aeroscraft ដូចទៅនឹងសណ្ឋាគារនៅលើអាកាស ដោយមានសាលប្រជុំធំ ភោជ្ជនិយដ្ឋានទំនើប
ព្រមទាំងមាន រោងកុន និងកាស៊ីណូ ផងដែរ។ នេះគឺជាលទ្ធផលនៃការពិសោធ ស្រាវជ្រាវរបស់
Worldwide Aeros Corporation និងជាសែស្រឡាយនៃគម្រោងយន្ដហោះកូនកាត់ប្រភេទធំ
WALRUS របស់យោធាអាមេរិក។

យោងតាម Aeros សមាជិកតូចបំផុតក្នុងស្រឡាយ Aeroscraft នឹងជា ML866 ដែលជា បាឡុង
ហោះដែលអាចដឹកមនុស្សបាន ១៨០នាក់។ ML866 មានប្រវែង ៩៥ម៉ែត្រ មានល្បឿនលឿន
បំផុតគឺ ៦៣ម/វិនាទី និងអាចហោះបានរយៈកំពស់ ៣,៦៥០ម។

ក្រុមហ៊ុន Worldwide Aeros Corporation ក៏កំពុងមានគម្រោងបង្កើតកំណែធំជាងនេះចំនួនពីរ គឺប្រភេទផ្ទុកបាន ៦០តោន(ML868) និង ៥០០តោន (ML86X)។

ជាមួយនឹងរយៈចម្ងាយនៃការហោះហើរដល់ទៅ 12,000 miles និងហោះឡើង ចុះចតដោយត្រង់
ដូចឧទ្ធម្ភាគចក្រ
Aeroscraft អាចនឹងក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏អស្ចារ្យបំផុត ដែលមនុស្ស
មិនធ្លាប់បានធ្វើឡើងពីមុនមក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD



Tags: Aeroscraft​ plane balloon space