CamNews

កីឡាអន្តរជាតិ 

កម្ពុជានឹងថៃត្រូវដឹកដៃគ្នាចេញពីការប្រកួតស៊ីហ្គេម

ក្តីសង្ឃឹមរបស់ក្រុមបាល់ទាត់ជំរើសជាតិថៃត្រូវបានរលាយបន្ទាប់ពីក្រុមនេះបានប្រកួត
ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ីក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃទី១៣ វិច្ឆការ កន្លងទៅនេះ
ដែលវាគឺជាការទទួលបរាជ័យលើកទី២របស់ក្រុមថៃបន្ទាប់ពីបានចាញ់ ម៉ាឡេស៊ីម្តង
ហើយក្នុងលទ្ធផល២-១។ ចំពោះកម្ពុជាវិញគឺកាន់តែឈឺចាប់ទៅទៀតដែលក្នុងបួនប្រកួតរបស់កម្ពុជាគឺសុទ្ធតែ
ទទួលបរាជ័យ ដែលលើកទី១ ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៦-០,​ លើកទី២ ចាញ់សឹង្ហបុរី
២-១,លើកទី៣ ចាញ់ថៃ ៤-០, នឹងចុងទី៤ចាញ់ម៉ាឡេស៊ី ៤-១។
ដូច្នេះកម្ពុជា នឹងថៃត្រូវដឹកដៃគ្នា ចេញពីការប្រកួតស៊ីហ្គេមឆ្នាំ២០១១នេះ៕


ដោយ វឌ្ឍនា

Tags: cambodiathailandout of sea game