E-Volo គឺជាឧបករណ៍ហោះហើរមួយប្រភេទដែលមានកង្ហារចំនួន ១៦ និងមាន
ពហុមុខងារដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រជនជាតិ អាល្លឺម៉ង់។
ក្រុមអ្នកដែលបានបង្កើតយន្ដហោះ E-Volo នេះសង្ឃឹមថាវានឹងក្លាយជាឧបករណ៍មួយ
ដែលអាចជំនួសឧទ្ធម្ភាគច្រកធម្មតាក្នុងករណីមួយចំនួន ដូចជាត្រួតពិនិត្យបំពង់ដែល
មានបញ្ហា ថតរូប ថតសកម្មភាព និងត្រួតពិនិត្យចរាចរណ៍ជាដើម។ លោក Thomas
Senkel វិស្វករចំណានម្នាក់ដែលបានអង្គុយបញ្ជានៅលើឧបករណ៍ហោះហើរ E-Volo
ក្នុងការបង្ហាញខ្លួនជាលើកដំបូងបានមានប្រសាសន៍ថា ការរកឃើញនេះអាចនឹងក្លាយ
ជា �បដិវត្ត� មួយក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស។
សហផលិតករទាំង ៣ រូបដែលបានបង្កើត E-Volo នេះថ្លែងថា នៅពេលដែលឧបករណ៍
ហោះហើររបស់ពួកគេត្រូវបានសម្រេចជាស្ថាពរនោះ វានឹងត្រូវបានប្រើប្រាស់ក្នុងទិសដៅ
ផ្សេងៗដូចជា ថតរូប និងថតសកម្មភាពពីលើអាកាស ជួយសង្គ្រោះ ស៊ើបការ ឬក៏កំសាន្ដ
ជាដើម។
បច្ចុប្បន្ន E-Volo កំពុងប្រើប្រាស់អគុយ មួយដែលអាចឱ្យវាហោះហើរក្នុងរយៈពេលត្រឹម
តែ ២០ នាទីប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ដ្រនេះកំពុងរកវិធីដើម្បីអូសបន្ថយពេលនៃការ
ហោះហើរឱ្យបានយូរជាងនេះ។
តាមគម្រោង ការហោះហើរក្នុង ១ ម៉ោងរបស់ឧបករណ៍នេះនឹងត្រូវចំណាយប្រមាណជា
៦ euro សម្រាប់ថ្លៃអគ្គិសនី។ E-Volo អាចចុះចតជាបន្ទាន់បានដោយគ្រាន់តែប្រើ កង្ហារ
ចំនួន ៤ ក្នុងចំណោម កង្ហារទាំង ១៦ របស់វាប្រសិនមានបញ្ហាកើតឡើង។
E-Volo នឹងត្រូវបានគេបំពាក់ សហ្វវែរ GPS រួមជាមួយនឹងបច្ចេកវិទ្យាអាកាសចរណ៍
សំខាន់ៗផ្សេងទៀត ហើយវានឹងត្រូវសម្រេចជាស្ថានពរ និងបង្ហាញខ្លួនក្នុងទីផ្សារក្នុង
ពេលឆាប់ៗខាងមុខ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ thesun/youtube