CamNews

អាចម៍ផ្ដាយ Apophis នឹងកំទេចផែនដីក្នុងឆ្នាំ ២០២៩

រុស្ស៊ីនឹងបាញ់បង្ហោះ "ម៉ាស៊ីនទាញ" ទៅកាន់អាចម៍ផ្ដាយ Apophis​​ នៅឆ្នាំ ២០២០ ដើម្បីសាក

ល្បងបច្ចេកវិទ្យាផ្លាស់ប្ដូរគន្លងគោចររបស់បណ្ដាផ្កាយព្រះគ្រោះដែលគំរាមដល់ផែនដី។

បន្ទាប់ពីផ្កាយព្រះគ្រោះ Apophis ត្រូវបានគេរកឃើញកាលពី ៨ឆ្នាំមុន ក្រុមអ្នកតាមដានស្ថាន
ការណ៍បានរកឃើញថា វាអាចនឹងហោះមកប៉ះនឹងផែនដី ក្នុងឆ្នាំ ២០២៩ ដោយភាពជាក់ស្ដែង
១/៣៧។ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្របានអះអាងថា នឹងមិនមានការប៉ះទង្គិចណាមួយរវាងផែនដី
នឹងផ្កាយព្រះគ្រោះ Apophis នោះទេ។

ប៉ុន្ដែ ប្រសិនផ្កាយព្រះគ្រោះនេះ ធ្លាក់ចូលក្នុងតំបន់ដែលគេហៅថា narrow corridors ក្នុងឆ្នាំ
២០២៦ នោះ Apophis អាចនឹងប៉ះជាមួយផែនដី។ ប៉ុន្ដែគេអាចប្រើប្រាស់ "ម៉ាស៊ីនទាញ" ដើម្បី
បង្វែរទិសដៅរបស់ ផ្កាយព្រះគ្រោះនេះបាន។

លោក Yuri Karash  មកពីមន្ទីរស្រាវជ្រាវអវកាសរុស្ស៊ី បានបកស្រាយអំពីគំនិតនៃការប្រើ
ប្រាស់"ម៉ាស៊ីនទាញ" ថា វាគឺជាម៉ាស៊ីនមួយដែលហោះហើរជុំវិញផ្កាយព្រះគ្រោះ ហើយវាមាន
ឥទ្ធិពលទៅលើគន្លងគោចររបស់ផ្កាយព្រះគ្រោះនោះ។ ប្រសិន "ម៉ាស៊ីនទាញ" ត្រូវបានបង្ហោះ
ឡើងទាន់ពេល វានឹងជួយធ្វើអោយផ្កាយព្រះគ្រោះ ចាកចេញពីគន្លងគោចរដ៏គ្រោះថ្នាក់របស់
វា៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ruvr


Tags: space science earth Apophis