អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដី រថយន្ដ របស់សហរដ្ឋអាមេរិក ដែលបានចុះផ្សាយ
កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន បាននឹងកំពុងកែច្នៃរថយន្ដ Ford Atlas អោយក្លាយទៅជា
រថយន្ដ ដែលមានភាពរឹងមាំ ប្រណិត និងកម្លាំងខ្លាំង ដែលសាកសមទៅនឹងឈ្មោះ ហើយ
ព្រមទាំងអាចមានការគាំទ្រច្រើន ពីអតិថិជនទៀតផង។
ក្រុមហ៊ុន Auto Machine ផលិតរថយន្ដ ប្រចាំក្នុងទីក្រុង Las Veges បានអោយដឹងថា ក្នុង
រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ រថយន្ដ Fords ហាក់បីដូចជាមានការគាំទ្រច្រើនពីសំ
ណាក់អតិថិជន ពោលគឺទាំងក្នុង និងក្រៅស្រុកតែម្ដង។
អ្វីដែលមានការគាំទ្រច្រើនបែបនេះ គឺដោយសារក្រុមហ៊ុន បានយកចិត្ដទុកដាក់យ៉ាងខ្ពស់
ទៅលើគុណភាពនៃរថយន្ដ ពោលគឺតាំងពីការរចនាម៉ូត ពណ៌ និងកម្លាំងម៉ាស៊ីនផងដេរ។
ជាមួយគ្នានេះផងដែរ សម្រាប់ប្រភេទរថយន្ដ Fords Atlas ក្រោយ គេនឹងរចនា អោយមាន
សភាពដូចមុខពីត្រួតស៊ីគ្នាអញ្ចឹង នោះគឺថាដើម្បី អោយកាន់តែមានភាពទាក់ទាញខ្លាំងពី
អតិថិជន នៅក្នុងនិងក្រៅប្រទេស៕
ដោយ៖ នារី
ប្រភព៖ carmagezine