យានយន្ដ ៖ កំណែទម្រង់ថ្មីទៀតហើយ ជាមួយក្រុមហ៊ុន ផលិតរថយន្ដទំនើប Lexus ដែលអស់រយៈពេលជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនតែងតែទទួលបានការលើកទឺកចិត្ដ ច្រើន លើសពីការរំពឹងទុក មិនថាក្នុងស្រុក រីក្រៅស្រុកនោះទេ។ ស្របនិងការទទួលបានប្រជាប្រិយភាពខ្ពស់ដូច្នោះ ក្រុមហ៊ុនក៏កាន់តែខិតខំបញ្ចេញនូវស្នាដៃជាបន្ដបន្ទាប់ ឲ្យទាន់នៃការវិវត្ដន៍ និង ពេញនិយមពីជំនាន់ឆ្នាំ នីមួយៗ តួយ៉ាងដូចជា សម្រាប់ឆ្នាំ ២០១៥ នេះជាដើម គឺក្រុមហ៊ុនត្រៀមខ្លួនជាមួយស៊េរីថ្មីមួយទៀតនោះគឺ Lexus GX 460 2015 ។
ទម្រង់នៃការរចនាម៉ូតរបស់ Lexus GX 460 2015 មិនត្រឹមតែមានលក្ខណៈពិសេសតែសំបកក្រៅនេាះទេ ដើមឡើយនៃការគ្រប់គ្រងប្រព័ន្ធផ្នែកខាងក្នុង កាន់តែទំនើបទៀត ដែលស្របពេលនៃការលើកឡើងរបស់ក្រុមហ៊ុនបានបញ្ជាក់ត្រង់ផ្នែកចំនុចតូចមួយថា Lexus GX 460 2015 អាចភ្ជាប់បណ្ដាញទំនាក់ ទំនង Bluetooth ជាមួយទូរស័ព្ទទំនើប អាយហ្វូន (Iphone) ចាប់ពីស៊េរីទំនើប 4s ឡើងលើ អាចប្រើក្នុងមុខងារ call ចេញ ចូល ឆ្លងតាមរយៈប្រអប់បន្ទរសម្លេងរថយន្ដ(Car Speakers) ។ នៅមានបរិក្ខាបំពាក់ទំនើបផ្សេងៗច្រើនទៀត ដែលក្រុមហ៊ុនបានដាក់បញ្ចូល ។
រីឯសមាសភាពខាងផ្នែកតួអង្គកម្លាំងវិញ Lexus GX 460 2015 ប្រើថាមពលកម្លាំង ៨ ម៉ាស៊ីន (V8) ស្មើនឹងស៊ឺប៉ាប់ ៣២ ដើម ត្រូវនឹងខ្នាតរង្វាស់ ៤.៦ liter ស្មើនឹងខ្នាតរង្វាស់កម្លាំង ៣០២ សេះ ប្រើប្រអប់លេខអូតូ ដែលអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ១៧០ គ.ម/ម៉ោង ។ សម្រាប់តម្លៃវិញ យោងតាមការបង្ហាញរបស់គេហទំព័រគឺត្រឹមតែ ៦០២០០ ដុល្លារប៉ុណ្ណោះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed