CamNews

គ្រោះថ្នាក់ 

សង្គ្រោះដំរីជាប់ផុងនៅ អាហ្វ្រិក

ក្រុមអ្នកជួយសង្គ្រោះ Zambia បានអូសកូនដំរីចេញពីរដៅល្បប់ ប៉ុន្ដែភ្លាមនោះវាក៏បាន
លោតចូលទៅកន្លែងមេរបស់វាដែលកំពុងជាប់ផុតងើបមិនរួច ក្រោយមកគេបានបញ្ជូន
ម៉ាស៊ីនទាញមកកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ តែដំរីមេរបស់វាបានទាញទាំង
ម៉ស៊ីននោះទៅវិញ។

កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ដំរីញីមួយក្បាលរួមជាមួយកូនរបស់វាបានជាប់ក្នុងរដៅល្បប់មួយ
កន្លែងនៅក្នុងតំបន់អភិរក្ស Norman Carr ស្ថិតក្នុងជ្រលងភ្នំ Luangwa នៃប្រទេស Zambia។
ដំរីជាច្រើនផ្សេងទៀតបានព្យាយាមជួយប៉ុន្ដែមិនបានសម្រេច។

នៅពេលបានឮសម្លេងស្រែករបស់កូនដំរី ក្រុមបុគលិកក្នុងតំបន់អភិរក្សនេះក៏បានប្រញប់
មកកាន់កន្លែងកើតហេតុ។ ពួកគេបានទូរស័ព្ទទៅកាន់សមាគមអភិរក្សសត្វព្រៃសួរពីវិធី
ជួយសង្គ្រោះ ប៉ុន្ដែសមាគមនេះមិនធ្លាប់បានជួយសង្គ្រោះដំរីដែលជាប់ក្នុងរដៅល្បប់នោះ
ទេ។

អាជ្ញាធរមូលដ្ឋានបានប្រមូលខ្សែពួរធំៗ និងម៉ាស៊ីនទាញទៅកាន់កន្លែងកើតហេតុនោះ។
ពួកគេបានសូកខ្សែពួរនោះចូលពីក្រោមដំរី រួចទាញវាឡើង បើទោះជាអស់កម្លាំងប៉ុន្ដែដំរីមេ
នៅតែព្យាយាមគំរាមក្រុមការងារដើម្បីការពារកូនរបស់វា។

ការជួយសង្គ្រោះកូនដំរីទទួលបានជោគជ័យ ប៉ុន្ដែក្រោយពីបានស្រាយខ្សែចេញ កូនដំរី
ដែលមានអាយុប្រហែល ២ ឆ្នាំកន្លះនេះ បែរជារត់ចូលទៅកន្លែងមេរបស់វាងទៅវិញ។ ក្រុម
អ្នកជួយសង្គ្រោះត្រូវចំណាយកំលាំងទាញយកវាចេញម្ដងទៀត។

កូនដំរីតូចនេះត្រូវបានសង្គ្រោះចេញពីរដៅល្បប់ជាលើកទី ២ តែគួរឱ្យខឹង កូនដំរីនេះបាន
បោលចូលទៅកន្លែងជាប់ផុងនោះម្ដងទៀត។ ប៉ុន្ដែការជួយរសង្គ្រោះលើកទី ៣ នេះ ដំរី
មួយក្បាលក្នុងហ្វូងហាក់ដូចជាបានយល់ពីហេតុការណ៍ ហើយវាក៏បានហៅកូនដំរីតូចនេះ
មកកាន់កន្លែងសុវត្ថិភាព ។

ចំណែកការជួយសង្គ្រោះមេដំរីនេះវិញគឺពិតជាមានការលំបាក ព្រោះទំងន់របស់វាធ្ងន់
ប្រមាណពី ២​ ទៅ ៣ តោន។ ពេលនេះក្រុមអ្នកជួយសង្គ្រោះត្រូវប្រើម៉ាស៊ីនទាញ។ ពួក
គេបានចងក្បាលខ្សែម្ខាងភ្ជាប់ទៅនឹងម៉ាស៊ីន ម្ខាងទៀតបានត្រូវទាក់ពីក្រោមដំរី ប៉ុន្ដែដំរី
មេនេះបានប្រើប្រមើយរបស់វាទាញខ្សែពួរនេះ ធ្វើឱ្យម៉ាស៊ីនត្រូវរំកិលខ្លួនចូលទៅវា ១
ម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ ជាចុងក្រោយក្រុមអ្នកជួយសង្គ្រោះក៏ធ្វើបានជោគជ័យ ដំរីទាំង
២ក្បាលបានរួចពីការស្លាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ National Geographic

Tags: africarescueelephantsmud pit