CamNews

ប្លែកៗ 

ស្រីព្រហ្មចារី ២០,០០០នាក់ អាក្រាតកាយចូលរួម ក្នុងព្រះរាជពិធីជ្រើស​រើសមហេសី


បុណ្យ Umhlanga ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍​ដ៏សំខាន់របស់
ប្រទេស Swaziland ដែលជាប្រទេសក្រីក្របំផុតនៅតំបន់អាហ្វ្រីខាងត្បួង។ នេះជាបុណ្យ
ដ៏ទាក់ទាញព្រោះថា មានស្រីក្រមុំព្រហ្មចារី​អាក្រាតកាយ ប្រមាណជាជាង ២០,០០០
នាក់​បង្ហាញខ្លួន ដើម្បីឲ្យស្តេច Mswati III ជ្រើសរើសធ្វើជាអគ្គមហេសី។

ព្រះមហាក្សត្រ Mswati III
ប៉ុន្តែមានត្រឹមតែមួយនាក់ក្នុងចំណោម ២០,០០០នាក់នោះ ដែលនឹងមានឱកាសក្លាយជា
ព្រះមហាក្សត្រីយានី ។ ដូច្នេះ ឱកាសក្លាយ​ជាព្រះមហាក្សត្រីយានី គឺវាមិនខុសពីការឈ្នះ
ឆ្នោតនោះទេ។ ព្រះមហាក្សត្រីយានី​ ទាំងអស់នឹងត្រូវបានសាងសងរាជវាំងមួយផ្ទាល់ខ្លួន
និងត្រូវប្រទានរថយន្តទំនើប ព្រមទាំងបានរស់នៅ​ក្នុងស្ថានភាពហ៊ឺហា។

ស្តេចទ្រង់យាងត្រឡប់មកពីជ្រើសរើសមហេសី

អត្ថន័យរបស់បុណ្យនេះ គឺដើម្បីលើកតំកើងតំលៃរបស់ព្រហ្មចារីភាពរបស់ស្រ្តី ហើយវាក៏
ជាឱកាស​មួយសំរាប់ព្រះមហាក្ស Mswati III ជ្រើសរើសប្រពន្ធ។

តាមច្បាប់ មហេសីរបស់ព្រះមហាក្សត្រូវតែជាអ្នកមានសិលធម៌ល្អ ដើម្បីចៀសវាងផលប៉ះ
ពាល់ដល់កេរ៍ឈ្មោះ​របស់ព្រះរាជណាចក្រ Swaziland។

ទោះបីជា ស្តេចដែលមានព្រះជន ៤០ឆ្នាំ និងកាន់កាប់អំណាចតាំងពីឆ្នាំ១៩៨៦ រូបនេះមាន
ប្រពន្ធ ១៩នាក់ហើយក៏ដោយ ប៉ុន្តែមហិច្ឆតារបស់ព្រះរាជារូបនេះមិនទាន់ចប់ទេ​ ទ្រង់បាន ច្រានចោលការរិះគន់ និងការមិនយល់ស្របរបស់បណ្តាអង្គការសិទ្ធិមនុស្សនៅលើទូទាំង
ពិភពលោក។

ប្រទេសនេះគឺជាប្រទេសក្រីក្រជាងគេនៅលើពិភពលោក និងពោពេញដោយគ្រោះអាបាយ
មុខ។ អាត្រាប្រជាជនមានជំងឺ HIV ឡើងដល់ ៤០%។ ប្រជាជន ៧០%គឺជាអ្នកក្រ។ ៥០%
ពុំមានការងារធ្វើ។ អាយុមធ្យមនៅប្រទេសនេះត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែ ស្តេចនឹង
គណៈរដ្ឋមន្ត្រីរបស់គាត់នៅតែរស់នៅហ៊ឺហា តម្រេកនិយម។ នៅប្រទេសនេះ មានបុណ្យ
ចំនួន២សំខាន់ជាងគេ នោះគឺបុណ្យជ្រើសរើសប្រពន្ធ និងបុណ្យខួបកំណើត។

នៅពេលពិភពលោកកំពុងស្វែងរកវិធានការដើម្បីជួយឧបត្ថម្ភអាហរឲ្យប្រជាជន តែស្តេច
របស់ប្រទេស​នេះបានចំណាយ ៤៥លានដុល្លាដើម្បីទិញឧទ្ថមាគចក្រសំរាប់ខ្លួន។

ចំនុចចម្លែកបំផុតនោះគឺថា ក្នុងកែវភ្នែករបស់ប្រជាជន Swaziland ស្តេច Mswati III គឺជា
ស្តេចដ៏មហាអស្ចារ។
បុណ្យអាក្រាតដើម្បីឲ្យព្រះមហាក្សត្រជ្រើសរើសមហាសីនេះ គឺជាមោទនភាព និងការ
សប្បាយមួយ នេះគឺជាវប្បធម៌ពិសេសរបស់ប្រទេសតូចនៅទ្វីបអាហ្វ្រីកនេះ។ ដូច្នេះ ជា
រៀងរាល់ឆ្នាំ នៅតែមានស្រីក្រមុំជាង ១០០,០០០នាក់ចង់ចូលរួមក្នុងពិធីនេះ។

ពិនិត្យព្រហ្មចារីភាពមុនពេលចូលប្រឡង

សូមអញ្ចឹងលោកអ្នកទស្សនារូបភាពក្នុងបុណ្យជ្រើសរើសមហេសីរបស់ស្តេចនៅប្រទេស
នេះ៖




ប្រភព៖ vtcnews
ដោយ៖ មិនា

Tags: amazingmswati 3umhlangaafricaswazilandnudechose wife