CamNews

ព័ត៌មានអន្តរជាតិ 

FBI ព្រមាន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ អោយប្រយ័ត្នពីក្រុម Hacker វាយប្រហារ តាម Wi-fi

ព័ត៌មានអន្តរជាតិ ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក The US   Federal Bureau of Investigation (FBI)  បានចេញសេចក្តីប្រកាសអាសន្នផ្លូវការមួយ   បញ្ជាក់ដល់គ្រប់ក្រុមហ៊ុនអាកាស ចរណ៍ទាំងអស់ អោយយកចិត្តទុកដាក់ ពី     ការវាយលុកតាម ប្រព័ន្ធ អ៊ិនធើណេត  ពី សំណាក់ក្រុម Hacker ។


គួរបញ្ជាក់ថាសេចក្តីប្រកាសអាសន្នមួយនេះអាចធ្វើឡើងទៅបានបន្ទាប់ពីអ្នកជំនាញសុវត្ថិភាពលោក Chris Roberts លើកឡើង បែបជាកំប្លែងអោយដឹងថា លោកទំនង   ជា អាច Hack ចូល  ប្រព័ន្ធ Wi-fi របស់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ United Airlines ។ គួរបញ្ជាក់ថា ក្រុមភារវករ អាចធ្វើការគ្រប់ គ្រងបានប្រព័ន្ធ បញ្ជាយន្តហោះ ហោះហើរ បាន ល្គិកណា ពួកគេវាយ  លុកបានបណ្តាញគ្រប់គ្រងពី កៅអីអង្គុយរបស់ពួកគេ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមហ៊ុន  អាកាសចរណ៍ United Airlines បានដាក់បម្រាមហាមមិនអោយលោក Roberts មានវត្តមាននៅលើយន្តហោះរបស់ខ្លួន ជើង ហោះហើរណាមួយនោះទេ ។


យ៉ាងណាមិញ FBI រួមទាំង    រដ្ឋ បាលសុវត្ថិភាព   គមនាគមន៍  សហរដ្ឋអាមេរិក US Transportation Security Administration (TSA) នោះ អោយដឹងថា ពួកគេពុំទាន់មានព័ត៌មានច្បាស់ការណ៍ ណាមួយ អាចបញ្ជាក់បាន ពីប្រព័ន្ធ navigation     របស់យន្តហោះ ត្រូវបានគេបង្អាក់ ពីលើយន្តហោះនោះ បាន នៅឡើយទេ ប៉ុន្តែ ពួកគេកំពុងតែធ្វើការតាមដានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ស្តីពីបញ្ហានេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Hollywood James Bond Sony Hack FBI