ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ក៏ដូចជាគេហទំព័រសារព័ត៌មាន
ពិភពលោក កាលពីប៉ុន្មានម៉ោងចុងក្រោយមកនេះ ពិតជាចាប់អារម្មណ៍ជាខ្លាំង ក្នុងការចុះ
ផ្សាយព័ត៌មានស្តីពី ព្រះនាមរបស់ព្រះអង្គតូច ដែលទើបតែប្រសូត្រ ពីផ្ទៃព្រះមាតា ម្ចាស់
ក្សត្រី Kate ខណៈពេលដែលមានព្រះបិតា ជាព្រះអង្គម្ចាស់ William នោះ ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា បុត្រារបស់ម្ចាស់ក្សត្រី Kate មកទល់នឹងពេលនេះ
បានផ្តល់ព្រះនាមហើយ នោះគឺ ព្រះអង្គម្ចាស់តូច George Alexander Louis ។យ៉ាងណា
មិញ ការប្រកាសអោយដឹងនូវព័ត៌មាន ដែលជាការសាទរ ពីប្រជាពលរដ្ឋមកពីទីក្រុង
ឡុងដ៏ ក៏ដូចជា មកពីជុំវិញពិភពលោកនោះ ត្រូវបានធ្វើឡើងកាលពីវេលាល្ងាចថ្ងៃពុធ
ម្សិលមិញនេះ ដោយរាជវាំង Kensington Palace បន្ទាប់ពីព្រះបុត្រាតូច ប្រសូត្របានពីរ
ថ្ងៃ និងពីរម៉ោង។
គួររំឭកផងដែរថា កាលពីថ្ងៃអង្គារកន្លងទៅ ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បានចុះ
ផ្សាយព័ត៌មាននេះរួចម្តងមកហើយ ខណៈពេលដែលម្ចាស់ក្សត្រី Kate បានប្រសូត្របុត្រ
អង្គនេះ នៅឯមន្ទីរពេទ្យ ដោយមានជាចំណងជើងថា "ម្ចាស់ក្សត្រី Kate ប្រសូត្របានព្រះ
បុត្រា ពលរដ្ឋអង់គ្លេស មានការអបអរសាទរ ជាខ្លាំង (មានវីដេអូ)" ៕
ដោយ៖ រិទ្ធី