ចង្រិត គឺជាប្រភេទសត្វម្យ៉ាង ដែលគេយកមកធ្វើជាអាហារទទួលទានលេងកំសាន្ត និង កំពុង
តែពេញនិយមបំផុតសំរាប់យុវវ័យកម្ពុជាបច្ចុប្បន្ននេះ។ សត្វចង្រិតមិនត្រឹមតែជាអាហារសំរាប់
ទទួលទានដ៏មានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែសត្វចង្រិត សម្បូរទៅដោយសារធាតុ
ចិញ្ចឹម និង វីតាមីន ជាច្រើន ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពមនុស្ស។
អត្ថប្រយោជន៍ដ៏សំខាន់បំផុត នៃការទទួលទានសត្វចង្រិត និង សារធាតុជាច្រើន
ដែលមានផ្ទុកនៅក្នុងសត្វចង្រិតមានដូចខាងក្រោម។
-monounsaturated fats
-polyunsaturated fats
-ម៉ាញេស្យូម
-ម៉ង់ហ្គាណែ
-ស្ពាន់
-ជាតិដែក
-selenium
-ស័ង្កសី
-ផូស្វ័រ
-វីតាមីន B2 (riboflavin)
-វីតាមីន B5 (អាស៊ីត pantothenic)
-Biotin
-ទឹកអាស៊ីតហ្វូលិ
-ប្រូតេអ៊ីន
សារធាតុទាំងអស់នេះ អាចជួយការពាររាងកាយមនុស្ស មានសុខភាពល្អ និង រួចផុតពីបញ្ហា
ផ្សេងៗ បាន។ ដូច្នេះ វាពិតស័ក្តិសមបំផុត សំរាប់យុវវ័យកម្ពុជានាសម័យនេះ និយមចូលចិត្ត
ទទួលទានសត្វចង្រិត ធ្វើជាអាហារទទួលទាន លេងកំសាន្តជាមួយនឹងមិត្តភក្តិ។ អ្វីដែលល្អ
និង ពិសេស សំរាប់ពួកគេនោះ គឺ ចំណាយប្រាក់តិច ទទួលទានអាហារឆ្ងាញ់និងទទួលបាន
សុខភាពល្អថែមទៀតផង៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies