CamNews

តារា 

កែវ ពេជ្រពិសី លេចឮថា ត្រៀមជះលុយខ្ទង់ម៉ឺនដុល្លារ បើកហាងគ្រឿងសមុទ្រ

ភ្នំពេញ៖ ខណៈអាជីពការងារសិល្បៈ និងការបើករបររកស៊ី កាន់តែមានសន្ទុះទៅមុខ ជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ថ្មីៗនេះ ស្រាប់តែមានលេចឮ ព័ត៌មានមកថា អ្នកនាង កែវ ពេជ្រពិសី កំពុងតែរៀបចំ ធ្វើគម្រោងចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីបើកអាជីពរកស៊ី ផ្ទាល់ខ្លួនមួយទៀត គឺបើកហាងលក់គ្រឿងសមុទ្រ បន្ទាប់ពីហាងសម្អាងការ ផាត់មុខធ្វើសក់ និងការងារសិល្បៈ ទទួលបានជោគជ័យរួចមក ។

ផ្អែកតាមប្រភព ពីអ្នកជិតដិតរស់នៅក្បែរផ្ទះ តារាស្រីរូបនេះ បាននិយាយបង្ហើបប្រាប់គេហទំព័រ LookingTODAY ថាសព្វថ្ងៃនេះ តារាសម្តែងស្រីអ្នក មេម៉ាយចាយរាង កែវ ពេជ្រពិសី គឺមានគម្រោងចំណាយ លុយជាច្រើន ដើម្បីបើកហាងរកស៊ីមួយកន្លែង បន្ថែមទៀតក្នុងពេល ខាងមុខដ៏ខ្លីនេះ ។ ចំពោះគម្រោងបើកហាងថ្មីនេះ គឺនាង កែវ ពេជ្រពិសី នឹងបើកជាហាងលក់គ្រឿងសមុទ្រ ប៉ុន្តែសម្រាប់ទីទាំងមិនត្រូវ បានគេដឹងនៅទ្បើយទេ ។

ប្រភពដដែល បន្តទៀតថា គម្រោងក្នុងការបើកមុខរបរ បន្ថែមនេះ គឺ កែវ ពេជ្រ ពិសី គ្រោងនឹងចំណាយដើមទុន មិនតិចជាង៣ ទៅ៤ម៉ឺនដុល្លារ នោះទេ ។ ចំណែកឯលុយ ដែលនាងគ្រោងនឹងយក ទៅចំណាយលើការបើកហាង រកស៊ីនេះមិនត្រូវ បានប្រភពខាងលើ បញ្ជាក់ឱ្យច្បាស់ទេថា ជាលុយរបស់នាងផ្ទាល់ ទាំងអស់ ឬមួយបានមកពីប្រភពណាមួយនោះទេ ។

ទាក់ទងនឹងព័ត៌មាន លេចឮខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺពីអ្នកនាង កែវ ពេជ្រពិសី បាននៅឡើយទេ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh