CamNews

ព័ត៌មានអន្តរជាតិ 

រងគ្រោះ របួសធ្ងន់ដល់ទៅ ៣២ នាក់ ក្រោយផ្ទុះឆេះ ម៉ាស៊ីនសាឡាង កាលពីថ្ងៃពុធ ម្សិលមិញ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានគូស បញ្ជាក់អោយដឹងថា ជនរងគ្រោះ ច្រើនដល់ទៅ ៣២ នាក់ បានទទួលរងរបួសធ្ងន់ ខណៈមានការប្រញា ប់ប្រញាល់បញ្ជូន ពួកគេទៅមន្ទីរពេទ្យ បន្ទាប់ពីមានករណីផ្ទុះឆេះ ម៉ាស៊ីនសាឡាង មួយ គ្រឿង កាលពី ថ្ងៃពុធម្សិលមិញនេះ នៅឯដែនទឹក ទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី ។

                                           បញ្ជាក់ ៖ ជាប្រជុំរូបភាពឯកសារ​

ប្រភពដដែល បញ្ជាក់អោយដឹងថា គ្រោះថ្នាក់ ផ្ទុះឆេះម៉ាស៊ីនសាឡាងរហូតបានបណ្តាលអោយមនុស្ស ជាច្រើនទទួលរងរបួសលើកនេះ បានកើតឡើង កាលពីថ្ងៃរសៀល ម្សិល  មិញ  ក្នុង កំឡុងប្រតិបត្តិការ ដឹកជញ្ជូនអ្នកដំណើរ ពីកំពង់ផែ Muara Angke ទៅកោះ Gusung Sekati ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សាឡាងដែលបានជួបនឹងគ្រោះថ្នាក់ ផ្ទុះឆេះ  ម៉ាស៊ីនមួយនេះ បានផ្ទុកមនុស្សសរុបដល់ទៅ ៧៩ នាក់ រួមមាន កាពីទែន ម្នាក់ ក្រុមនាវិក ១១ នាក់  និ   ងក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ ៦៧ នាក់ផ្សេងទៀត ។ គួររំឭកថា ប្រតិបត្តិការដឹកជញ្ជូន  តាមផ្លូវទឹក​  ដោយប្រើ ប្រាស់មធ្យោបាយ ជាសាឡាង ត្រូវបានរកអោយឃើញថា មានភាពពេញនិយម នៅក្នុងប្រទេសនេះ ក៏ ប៉ុន្តែ ស្តង់ដា សុវត្ថិភាព នៅមានកម្រិតនៅឡើយ ខណៈនៅតែជាបញ្ហាចោទរហូតបានញ៉ាំងអោយកើត មានឡើងនូវគ្រោះថ្នាក់ជារឿយៗ ។ ដោយឡែក មូលហេតុនៃការផ្ទុះឆេះ  ម៉ាស៊ីន  ពុំទាន់ដឹងនៅឡើយ ទេ ពោលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត នៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news plane crash Indonesia Jakatar