ព័ត៌មានអន្តរជាតិ ៖ តុលាការប្រទេសចិន បានសម្រេចកាត់ទោស និងផ្តន្ទាទោស ក្រុមមនុស្ស ៥ នាក់ ជាសមាជិក ក្រុមសាសនា មានជំនឿតែមួយ (Cult) សម្រាប់ករណីឃាតកម្ម សម្លាប់ ស្រ្តីម្នាក់ នៅក្នុង ភោជនីយដ្ឋាន McDonald ក្នុងខេត្ត Shandong កាលពីអំឡុងខែ ឧសភា កន្លងទៅ នេះបើតាមការដក ស្រង់សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
សមាជិកពីរនាក់ ត្រូវកាត់ទោស ប្រហារជីវិត ខណៈម្នាក់ ផ្សេងទៀត កាត់ទោស ជាប់ពន្ធនាគារអស់ មួយជីវិត និង ២ នាក់ផ្សេងៗទៀត ផ្តន្ទាទោស អោយជាប់ ពន្ធ នាគារ រយៈពេល ១០ ឆ្នាំ ៧ ខែ ។ គួរ បញ្ជាក់ក្រុមមនុស្សជាប់ចោទទាំង ៥ នាក់នេះ បានសម្លាប់ជនរ ងគ្រោះ ជាស្រ្តី នៅ ឯភោជនីយដ្ឋាន ខាងលើ បន្ទាប់ពីជនរងគ្រោះ បដិសេធ ក្នុងការអោយលេខទូរស័ព្ទ ទៅពួកគេ ខណៈ ពួកគេព្យាយាម បញ្ជុះបញ្ជួលរើសបុគ្គលិកថ្មី និង ផ្សព្វផ្សាយសាសនា ។
គួរបញ្ជាក់ថា ការគោរព The Church of the Almighty God ត្រូវបានគេហាមឃាត់នៅក្នុងប្រទេសចិន តែទោះជាយ៉ាងណាក៏ដោយចុះ បើតាមរបាយការណ៍ បញ្ជាក់ អោយ ដឹងថា ពួកគេមានសមាជិកដល់ ទៅរាប់លាននាក់នៅទូទាំងប្រទេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី