CamNews

កីឡាអន្តរជាតិ 

ព័ត៌មាន​​កីឡា​សំខាន់ៗ​​ប្រចាំ​សប្ដាហ៍

ព័ត៌មានប្រចាំសប្ដាហ៍៖ ឆ្លងកាត់ការសិក្សាស្រាវជ្រាវកន្លងមក ក្រុមការងាររបស់បណ្ដាញគេហទំព័រ​ ខេមញូវ​ ​​​រកឃើញថា មានបណ្ដាមហាជនគាំទ្រគេហទំព័រជាច្រើនដែលខកខាននឹងទទួលចួល​អាន​ព័ត៌មាន ខាង​យើងខ្ញុំផ្សាយទៅ។ តែមិនជាថ្វីទេ ជារៀងរាល់ចុងសប្ដាហ៍ សម្រាប់ព័ត៌មានកីឡា គឺក្រុ​ម​ការ​ងារ​និង​ចម្រាញ់​​យកព្រឹត្ដិការណ៍សំខាន់ៗ សារជាថ្មី។ សូមរីករាយទទួលទាំងអស់គ្នា៖ 

ជំនូបប្រកួតរវាង​ Arsenal នឹង Dortmund កាលពីថ្ងៃទី ១៦ ខែ កញ្ញា ក្នុងមិត្ដភាព Champions League គឺត្រូវ​បរាជ័យទាំងស្រុងលើក្រុម Arsenal ដោយពិន្ទុ ២-០ ។​ ព្រឹត្ដិការណ៍ដ៏សំខាន់បែបនេះ​ មិនគូរណាឲ្យ ក្រុម Dortmund ទទួលបានជោគជ័យឡើយ ដោយឡែកកេរ្ដិ៍ឈ្មោះ Arsenal ក៏ស្ថិតក្នុងបញ្ជីក្រុមល្បីល្បាញលើ​ពិភពកីឡាបាល់ទាត់ ។ អាន៖  Arsenal ត្រូវ Bor Dortmd កាច់បំបាក់ត្រឹមពិន្ទុ ២ ទល់និង ០ មានវីដេអូ

 

បកមកមើលការប្រកួតរវាង Liverpool ប៉ះជាមួយ Ludo Razgd វិញ ក៏ស្ថិតក្នុងស្ថានភាពវឹកវរដែរចំពោះ​ហង្សក្រហម Liverpool ។ តួយ៉ាងត្រូវពឹងផ្អែកលើគ្រាប់ប៉េណង់ទីរបស់កីឡាករ  Steven Gerrard​ នៅនាទី ទី ៩០ ធ្វើឲ្យ Liverpool អាចយកឈ្នះ ដៃគូប្រកួតបានដោយ ពិន្ទុ ២-១។​ 
អាន៖ គ្រាប់ ប៉េណង់ទី របស់ Steven Gerrard ធ្វើឲ្យ Liverpool មានប្រៀបលើដៃគូរ ២ ទល់ ១

 

​ទិដ្ឋភាពដ៏អស្ចារ្យរវាង Bayern Munich នឹង Man City កាលពីព្រឹកថ្ងៃទី ១៨ ទទួល​បាន​ការ​ទាក់​ទាញ​ជា​ខ្លាំង​​ពីទស្សនិកជន។ សមត្ថភាពក្រុមទាំងពីរ មើលទៅមិនមានក្រុមណាមួយ​បើក​ប្រៀប​លើ​ដៃ​គូរ​បាន​ឡើយ​ ប៉ុន្ដែខណៈពេលចុងប្រកួត Bayern Munich ឆ្មក់បានមួយគ្រាប់​ក្នុងនាទីទី ៩០ ដោយ​កីឡាករ​​ Jerome​ Boateng ធ្វើឲ្យក្រុមយកឈ្នះដៃគូរប្រកួតត្រឹមពិន្ទុ​ ១-០។
អាន៖ ប្រឹងមួយដង្ហើមចុងក្រោយ Bayern អាច​កាច់​បំបាក់​ Man City ១ ទល់ ០ មានវីដេអូ


ចំណែកក្រុម Everton ក៏មិនអន់ដែរ ប្រើសមត្ថភាពដ៏អស្ចារ្យរបស់ក្រុមកាច់បំបាក់​ ដៃគូរប្រកួតគឺ Woflsburg ត្រឹមពិន្ទុ ៤-១​។ ប៉ុន្ដែសម្រាប់គ្រាប់ដំបូងដែល​ Everton ឈានមុខ គឺមិនកើតឡើងពីការស៊ុតបាល់បញ្ចូលទី​របស់កីឡាករប្រចាំក្រុមផ្ទាល់ទេ​ ផ្ទុយមកវិញគឺដោយកីឡាករ  Ricardo Rodriguez បានប៉ះបាល់បញ្ចូលទី​ខ្លួនឯង។​ អាន៖ Everton កាច់​​បំ​​បាក់ Wolfoburg ដោយ​​ពិន្ទុ ៤ ទល់ ​១ មាន​វី​ដេអូ


កីឡាករជនជាតិ ព័រទុយហ្គាល់ម្នាក់នេះ ជាមុខសញ្ញាសំខាន់បំផុតដែល Monaco តាមយកទាំងខណៈដែល​ខ្លួនកីឡាករកំពុងស្ថិតនៅក្នុងកិច្ចកុងត្រារយៈពេល ៤ ឆ្នាំនៅឡើយ។ មិនត្រឹមតែក្លឹប Monaco ទេដែលចាប់​អារម្មណ៍ សូម្បីតែ Chelsea និង Manchester City ក៏មានចំណាប់អារម្មណ៍ ប៉ុន្ដែមិនដឹងថាលក្ខខណ្ឌទៅជា​យ៉ាងណានោះទេ គ្រាន់តែដឹងថា Monaco ហ៊ានចំណាយលុយដល់ទៅ ១៤ លានផោន ស្របពេលកីឡាករ​ម្នាក់នេះ មានប្រវត្ដិត្រឹមតែ ៨ លានផោនតែប៉ុណ្ណោះ ។ ចំណែ Chelsea និង Man City មិន​មាន​សកម្មភាព​អ្វី​ចម្លែក​ដែរ ខណៈពេល​​ហ៊ានប្រើលុយដូច្នេះ។​ អាន៖ Monaco ហ៊ាន​ចំ​ណាយ​លុុយ ១៤ លាន​ផោន​​ដើម្បី​កាច់​បំបាក់ Chelsea និង Man City

ដោយ៖ អឿ អ៊ុយ


Tags: Sport News​ Weekend