CamNews

សម្រស់ 

ប្រេស៊ីលប្រកួតបវរកញ្ញា រង្វង់ទីបី

ការបោះឆ្នោតថ្នាក់មូលដ្ឋានរបស់ប្រេប្រេស៊ីល នាពេលខាងមុខនឹងត្រូវបាន "រំខាន" ដោយ
ពិធីប្រកួតបវរកញ្ញា Miss Bum Bum ដើម្បីជ្រើសរើសស្រីស្អាតដែលមានរង្វង់ទីបីទាក់
ទាញបំផុត។



បេក្ខនារីរាប់រយនាក់ មកពីរដ្ឋចំនួន ២៦របស់ប្រទេសប្រេស៊ីល បាននាំគ្នាចូលរួមការប្រកួត
វគ្គជម្រុះ ដើម្បីត្រៀមចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០វិច្ឆិកា
ខាងមុខ នៅក្រុង Sao Paulo ។ ក្នុងអំឡុងពេលនេះ ក៏ជាពេលដែលការបោះឆ្នោតថ្នាក់មូល
ដ្ឋានត្រូវបានគេរៀបចំឡើងផងដែរ។

AFP ដកស្រង់សំដីរបស់អ្នកប្រារព្វពិធីប្រឡង Miss Bum Bum គឺលោក Cacau Oliver បាន
អោយដឹងថា ៖ "ខ្ញុំជឿជាក់ថា អាកាសធាតុត្រូពិក រួមនឹងវប្បធម៌ពហុពូជសាសន៍នៅប្រទេស
ប្រេស៊ីលបានធ្វើអោយស្ដ្រីនៅប្រទេសនេះ មានរង្វង់ទីបីស្រស់ស្អាតបំផុតក្នុងពិភពលោក"។

ទំព័រ AFP បានចេញផ្សាយថា បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួត Miss
Bum Bum នេះនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥,០០០real(ប្រហែល ២,៥០០ដុល្លារអាមេរិក)
ចំណែករង្វាន់សម្រាប់ចំណាត់ថ្នាក់លេខពីរគឺ ៣,០០០ real និងទីបីគឺ ២,០០០ real៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ BS


Tags: Brazil Miss Miss Bum Bum contest