CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ពិតជាបានធ្លាក់ ដោយប្រើម៉ីស៊ីល បាញ់ទម្លាក់ ? របាយការណ៍ នឹងចេញផ្សាយ ក្នុងពេលឆាប់ៗនេះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជំនាញហូឡង់ នឹងធ្វើការចេញផ្សាយ របាយការណ៍ជាលើកដំបូង ជាការ គូសបញ្ជាក់អោយដឹង ថាតើ មូលហេតុអ្វីអោយពិតប្រាកដ ដែលបានបណ្តាលអោយ  មានករណីធ្លាក់ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 កាលពីអំឡុងខែ កក្កដា កន្លងទៅនេះ នៅឯ ភាគខាងកើតប្រទេស អ៊ុយក្រែន ។



ក្រុមប្រឹក្សាភិបាលសុវត្ថិភាពហូឡង់ កំពុងដឹកនាំការស៊ើបអង្កេតអន្តរជាតិមួយ ដើម្បីព្យាយាមប្រមូលផ្តុំបញ្ចូលគ្នាភស្តុតាង លើអ្វី ដែលបានកើតឡើង ។ គួរបញ្ជាក់ថា ក្រុមមនុស្សជាអ្នកធ្វើដំណើរភាគច្រើន ជាជនជាតិហូឡង់ ទាំងអស់គ្នា ពុំមាននរណាម្នាក់ មានឱកាស រស់រានមាន  ជីវិត ​ម្នាក់​ នោះទេ ពោល បានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា ផ្ទាល់តែម្តង ស្របពេលដែល   របាយការណ៍  អះអាងជាជំហានដំ បូងអោយដឹងថា យន្តហោះធ្លាក់ ដោយសារការបាញ់ទម្លាក់ ដោយប្រើ ម៉ីស៊ីល ពីសំណាក់ ក្រុមឧទ្ទាម បំបែករដ្ឋ គាំទ្រ ប្រទេស រុស្ស៊ី ។ ដោយឡែក ប្រតិបត្តិការ ចុះស្រាវជ្រាវ រកភស្តុតាង ត្រូវបានរំខាន ដោយការប្រយុទ្ធគ្នា នៅតំបន់កើតហេតុ ។ 




គួររំឭកថា យន្តហោះម៉ាឡេស៊ី MH17 ជាប្រភេទយន្តហោះ Boeing 777 បានហោះធ្វើដំណើរពីទីក្រុង Amsterdam ទៅទីក្រុង Kuala Lumpur លុះមកដល់តំបន់ Donetsk យន្តហោះមួយគ្រឿងនេះ ក៏បានធ្លាក់និងផ្ទុះឆេះ ផ្ទាល់តែម្តង ។ 




យ៉ាងណាមិញ ក្រុមការងារ ស៊ើបអង្កេតអន្តរជាតិ រំពឹងទុកអោយដឹងថា របាយការណ៍ចុងក្រោយស្តីអំ ពីសោកនាដកម្មធ្លាក់យន្តហោះមួយគ្រឿងនេះ នឹងមានការចេញផ្សាយ ក្នុងអំឡុងពេលមួយឆ្នាំ ។ រដ្ឋា ភិបាលប្រទេស អ៊ុយក្រែន ក៏ដូចជា បណ្តាមេដឹកនាំ ប្រទេសមួយចំនួន នាលោកខាងលិច បានគូស បញ្ជាក់អោយដឹងថា មានភស្តុតាងជាក់លាក់ ដែលបានបង្ហាញអោយដឹងថា ក្រុមឧទ្ទាម គាំទ្រប្រទេស រុស្ស៊ី ពិតជាបានបាញ់ទម្លាក់ យន្តហោះ ដោយប្រើប្រព័ន្ធ ប្រឆាំងដែនអាកាស ដែលត្រូវបានគេស្គាល់ ថា Buk ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ រុស្ស៊ី បានបដិសេធ ជាដាច់ខាត ក្នុងការចោទប្រកាន់ ថាខ្លួនពិតជាបានផ្គត់ផ្គង់ បណ្តាសព្វាវុធ ក៏ដូចជា ម៉ីស៊ីល​ទៅអោយក្រុមឧទ្ទាម បំបែករដ្ឋ ក៏កំពុងតែ មានវត្តមាន នៅតំបន់កើតហេតុ ធ្លាក់យន្តហោះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news MH17 MH370 Malaysia