ជាការពិតណាស់ នៅលើពិភពលោកយើងសព្វថ្ងៃនេះ កំពុងមានការមមាញឹកនៅក្នុង
ការប្រកួតប្រជែង ដែលជាហេតុធ្វើអោយមានប្រជាជនភាគច្រើនមានអារម្មណ៏តាន
តឹង ( Stress ) បន្ទាប់ពីបានបំពេញការងារ ក៏ដូចជាការសិក្សា។
ខណៈពេល ដែលមានបញ្ហានេះបានចោទឡើងនោះ ក៏នាំអោយប្រជាជន ដែលនៅក្នុងនោះ
រួមមាន សិស្សសាលា និស្សិតសកលវិទ្យាល័យ ក៏ដូចជា អ្នកបំរើការតាមស្ថាប័នផ្សេងៗ នា
ទីក្រុង Shanghai ប្រទេសចិន បានប្រមូលផ្តុំគ្នាក្នុងការយកខ្នើយរបស់ខ្លួនយកមកវាយគ្នាទៅ
វិញទៅមក ដើម្បីកាត់បន្ថយភាពតានតឹងរបស់ខ្លួន។
បើយោងទៅតាមសម្តីរបស់លោក Eleven Wang ដែលជាអ្នករកឃើញនូវកម្មវិធីក្នុងការកាត់
បន្ថយភាពតានតឹងនេះ ( Stress ) តាមរយៈការយកខ្នើយមកវាយគ្នាទៅវិញទៅមក បានអោយ
ដឹងថា សព្វថ្ងៃនេះ មានបុគ្គលិកដែលជាអ្នកបំរើការតាមស្តាប័នផ្សេងៗ ក៏ដូចជាសិស្ស និស្សិត
មួយចំនួនកំពុងតែមានសំពាធ ពោលគឺភាពតានតឹងពីកន្លែងបំពេញការងារ ក៏ដូចជាការសិក្សា
ដូច្នេះ ពួកយើងបានបង្កើតកម្មវិធីនេះឡើង ដោយសង្ឃឹមថា វានិងអាចជួយពួកគេកាត់បន្ថយ
ភាពតានតឹងរបស់ខ្លួនបាន ។
គាត់បានបន្ថែមទៀតថា នៅពេលខ្លះពួកយើងមានសំពាធការងារ ពីចៅហ្វាយនាយ លោកគ្រូ
អ្នកគ្រូ ក៏ដូចជាមុខវិជ្ជាត្រៀមប្រលងផ្សេងៗ ដូច្នេះ កម្មវិធីនេះ អនុញ្ញាតអោយអ្នកមានភាពតាន
តឹងទាំងអស់ អាចសរសេរបាននូវឈ្មោះចៅហ្វាយនាយ លោកគ្រូអ្នកគ្រូ និងមុខវិជ្ជាត្រៀមប្រ
លងនៅលើខ្នើយរបស់ខ្លួន រួចធ្វើការវាយគ្នាទៅវិញទៅមក ដែលវាជាចំណែកមួយក្នុងការកាត់
បន្ថយភាពតានតឹងរបស់ពួកគេ ។
បន្ទាប់ពីបានចូលរួមកម្មវិធីនោះមក ស្រ្តីជនជាតិចិនម្នាក់ដែលមានវ័យ ២៤ ឆ្នាំ និងមានឈ្មោះថា
Chen Yi បាននិយាយថា ៖ ខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយណាស់ អំឡុងពេលដែលបាន
ចូលរួមលេងកម្មវិធីមួយនេះ គួរបញ្ជាក់ផងដែរថា ខ្ញុំមានការមមាញឹកខ្លាំងមែនទែនជាមួយការងារ
ការិយាល័យ ដែលបានធ្វើអោយខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង ក៏ប៉ុន្តែ ឥលូវខ្ញុំមានអារម្មណ៏ថា
ធូរស្រាល បន្ទាប់ពីបានបញ្ជេញញើស អំឡុងពេលចូលរួមក្នុងកម្មវិធីមួយនេះ ហើយវាពិតជាបាន
ធ្វើអោយខ្ញុំមានអារម្មណ៏ស្រស់ស្រាយមែនទែន ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth