ព័ត៌មានកីឡា៖ ជាធម្មតាទេ ខ្សែជីវិតក្នុងអារជីពជាកីឡាករប្រដាល់ រមែងតែមានការប្រកួតឈ្មះ ចាញ់ មិនអាចគេចផុតនោះឡើយ គ្រាន់តែមិននឹងក្រោយតែប៉ុណ្ណោះ ។ យ៉ាងណាមិញងាកមកមើល កីឡាករ ម៉ានី ប៉ាក់គីអៅ វិញម្ដងដែលរូបគាត់ក៏ធ្លាប់ចាញ់ក្រោមស្នាដៃ មនុស្សទាំង ៦នាក់ផងដែរ ដែលពួកគេគឺ ៖
ទី១ កីឡាករ Rustico Torrecampo ជនជាតិហ្វីលីពីនដូចគ្នា ដែលធ្វើឲ្យកីឡាករ ប៉ាក់គីអៅ ភ្លក្សរស់ជាតិចាញ់មុនគេបង្អស់ ក្រោយពីប្រកួតឈ្នះរហូតមកអស់ ១១ ប្រកួត ។ Rustico Torrecampo បានយកឈ្នះ កីឡាករ ប៉ាក់គីអៅក្នុងឆ្នាំ ១៩៩៦ ពេលនោះកីឡាករ ប៉ាក់គីអៅ ទើបតែមានអាយុ ១៨ ឆ្នាំ ហើយ Rustico Torrecampo មានអាយុ ២២ ឆ្នាំ។
ទី២ កីឡាករ Medgoen Singsurat ជាជនជាតិ ថៃឡង់ ទៅប្រកួតក្នុងទឹកដីប្រទេសថៃកាលពី ឆ្នាំ ១៩៩៩។ ពេលនេាះកីឡាករប៉ាក់គីអៅ ធ្លាប់ប្រកួតបាន ២៦ ដង ហើយត្រូវចាញ់ក្រោយមថ្វីដៃកីឡាករជនជាតិថៃម្នាក់នេះ ។
ទី ៣ កីឡាករ Erik Morales ជនជាតិ ម៉ិកសិកូ ទៅប្រកួតគ្នាក្នុងប្រទេសអាមេរិក នៃទីក្រុង Las Vegas កាលពីឆ្នាំ ២០០៥ ។ ក្នុងកំលុងពេលនេាះ ប៉ាក់គីអៅ ធ្លាប់ប្រកួតបាន ចំនួន ៣៩ ដង ហើយប៉ះជាមួយកីឡាករជើងខ្លាំងរូបនេះ ធ្លាប់ប្រកួតបាន រហូតដល់ទៅ ៤៩ ដង។
ទី ៤ កីឡាករ Timothy Bradley ជនជាតិ អាមេរិក ប្រកួតគ្នាក្នុងក្រុង Las Vegas កាលពីឆ្នាំ ២០១២ ។ ការបរាជ័យនេះ ប៉ាក់គឺអៅ បានដាក់ពាក្យសុំប្រកួតសងសិកគ្នា ដោយកីឡាករអាចយកឈ្នះបាន វិញក្នុងទឹកដីអាមេរិកដដែល។
ទី ៥ កីឡាករ Juan Manuel Marquez ជនជាតិ ម៉ិកសិកូ ទៅប្រកួតគ្នានៅប្រទេសអាមេរិក ក្នុង Las Vegas ។ Juan Manuel Marquez ធ្លាប់បានចាញ់កីឡាករ ប៉ាក់គីអៅ ២ លើករួចមកហើយ ហើយមិនត្រឹមតែប៉ុណ្ណោះធ្លាប់ស្មើពិន្ទុគ្នាផងដែរ មុនការប្រកួតនេះ ។
ទី ៦ Floyd Mayweather ជនជាតិ អាមេរិក ប្រកួតគ្នាក្នុងក្រុង Las Vegas ក្នុងឆ្នាំ ២០១៥ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ worldboxingnews