CamNews

កំសាន្ត 

រឿង"អាព្រឿងងាប់ហើយ.! " គ្រាន់តែទស្សនា Trailer ក៏ដឹងថា ញាក់សាច់..! (Video Inside)

ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែង លាយឡំនឹងឈុតឆាក ខ្មោចព្រាយបិសាច ភ័យរន្ធត់ ប្រចាំឆ្នាំ២០១៤ មានចំណងជើងថា "អាព្រឿងងាប់ហើយ" ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម មហាហង្ស សហការជាមួយផលិតកម្ម មាតុចក្រហ្វីលម៍ កំពុងតែត្រៀមខ្លួន អង្រួនទីផ្សារភាពយន្ត ក្នុងប្រទេសកម្ពុជា ខណៈរឿងនេះ បានប្រមូលផ្ដុំដោយ ឈុតឆាកប្លែកៗ បែបកំប្លែង ស្នេហាស្រុកស្រែ និងទិដ្ឋភាពល្អៗ ជាច្រើនក្នុងសាច់រឿង ។

ថ្មីៗនេះ ភាពយន្ត "អាព្រឿងងាប់ហើយ.!" ត្រូវបានចេញជាវីដេអូខ្លី ( Trailer) នៅក្នុងយូធូប ហើយតាមរយៈការទស្សនា បានបង្ហាញថា ធានាថា ពិតជាមិនធ្វើឲ្យទស្សនិកជន ទស្សនាខកបំណងឡើយ ។ ខ្សែភាពយន្តនេះត្រូវបានគេដឹងថាកញ្ញា ភិន សុដាលីស បានចាប់ដៃ គ្នាជាលើកដំបូង ជាមួយនឹង តារាសម្តែងជើងយូរ និងទើបតែទទួលបាន រហស្សនាមថ្មីថា "នាយឡប់" លោក ប៉ែន ចំរ៉ុង ។ ប៉ុន្តែពេលនេះ លោក ប៉ែន ចំរ៉ុង ត្រូវបានទទួលងារមួយទៀតហើយ គឺ "អាព្រឿង" បន្ទាប់ពីភាពយន្ត នេះត្រូវបានចាក់បញ្ចាំង ជាផ្លូវការ ។

លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីលម៍ និងជាអ្នកដឹកនាំសម្តែង ធ្លាប់បានថ្លែងឲ្យដឹងថា នេះជាស្នាដៃ ទី១ សម្រាប់ ផលិតកម្មរបស់លោក ដែលបានបង្កើតឡើង អស់រយៈពេលជាងមួយឆ្នាំមកហើយ ។ ខ្សែភាពយន្ត "អាព្រឿងងាប់ហើយ..! " គឺជាស្នាដៃថ្មី ប្លែកពីគេ ដែលលោកតាក់តែងនិពន្ធឡើង ជាយូរមកហើយ ទម្រាំជ្រើសរើសបាន តួសម្ដែង និងដៃគូ ដើម្បីសហការគ្នាថត ។

លោកបានបញ្ជាក់ទៀតថា មូលហេតុដែល ផលិតកម្មរបស់លោក សហការជាមួយផលិតកម្ម មហាហង្ស ព្រោះយល់ថា ផលិតកម្មនេះ មានបទពិសោធន៍ច្រើន ក្នុងការថត និងផលិតខ្សែភាពយន្ត ជាពិសេសមានក្រុមការងារ និងបច្ចេកទេសគ្រប់គ្រាន់ អាចឲ្យលោកសង្ឃឹម យ៉ាងមុតមាំថា ខ្សែភាពយន្តនេះ នឹងទទួលបានជោគជ័យ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh