CamNews

ព័ត៌មានអន្តរជាតិ 

លួងលោម ដោយសន្យា ឡើងគ្រែជាមួយ ចុងក្រោយ រំដោះ អ្នកជាប់គុក ២៨ នាក់បានសម្រេច (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យុទ្ធសាស្រ្ត ស្រីស្អាត ៣ នាក់ បោកប្រាស់ឆ្មាំគុកនោះ ពិតជាបានសម្រេចពិតប្រា កដមែន ដោយបានរំដោះ ក្រុមទណ្ឌិត រាប់សិបនាក់ ចេញពីការជាប់ឃុំឃាំង ក្នុងគុក  មួយកន្លែង នៅ ក្នុងប្រទេស ប្រេស៊ីល ។

សេចក្តីរាយការណ៍ ពីទំព័រ អ័រតេ អោយដឹងថា ក្រុមទណ្ឌិត មានគ្នាដល់ទៅ ២៨ នាក់  បាន  ហែកគុក រត់ចេញយ៉ាងងាយស្រួលជាទីបំផុត បន្ទាប់ពីឆ្មាំគុកភាគច្រើន នៅឯពន្ធនាគារ Nova Mutum ជិតក្រុង Cuiaba ភាគកណ្តាលប្រទេស ប្រេស៊ីលនោះ លង់លក់ក្នុងសុបិន្ត ក៏ដូចជា   សន្លប់ ស្តូក ស្តឹង ក្រោយ ត្រូវបានពង្វក់ដោយស្រ្តី ៣ នាក់ ដែលពិន័យស្រាពួកគេអស់ជាច្រើន លាយ  ឡំ  ជាមួយនឹងសារធាតុ ញៀន ក្រោយពីមានការលួងលោម ដោយសន្យាថា នឹងឡើងគ្រែ ជាមួយនឹងគ្នា ។

លុះព្រឹកស្អែក បន្ទាប់ពីកើតមានរឿងហេតុ ធ្វេសប្រហែសយ៉ាងដូច្នេះ ក្រុមមន្រ្តីប៉ូលីស  ពាក់ព័ន្ធ បាន រកឃើញ ក្រុមបុរសជាឆ្មាំគុក ៣ នាក់នោះ ស្ថិតនៅក្នុងសភាព អាក្រាតកាយ និងដៃ ជាប់ខ្នោះ ខណៈ ក្រោយមកទៀត មន្រ្តីពាក់ព័ន្ធ បានរកឃើញកាបូបមួយ ពោរពេញទៅដោយសម្លៀក បំ  ពាក់ ខោក្នុង ស្រ្តី ដែលគេមានជំនឿជាក់អោយដឹងថា ជារបស់ស្រ្តីចិត្តឆើតទាំង ៣ នាក់នោះ ពាក់ កាលពីយប់មិញ វេលាម៉ោង ប្រមាណ ៣ ទាបភ្លឺ ឈានចូល   ថ្ងៃ ព្រហស្បត្ត៍ ក្នុងប្រតិបត្តិការ ពង្វក់  ឆ្មាំគុក អោយដួល សន្លប់ ។ 

បន្ថែមពីលើនេះ សេចក្តីរាយការណ៍អោយដឹងថា  ជាគ ម្រោង ផែន ការល្អហួស ឆ្មាំទាំង ៣ នាក់ ដួល សន្លប់ ខណៈពុំបានចាំអ្វីទាំងអស់ ថាបានកើតឡើងកាលពីយប់មិញ   ក្នុងនោះ ឆ្មាំម្នាក់ នៅធីងធោង នៅឡើយ ព្យាយាមក្រោកពីសន្លប់ ខណៈឆ្មាំម្នាក់ទៀត នៅសន្លប់នៅឡើយ សូម្បីតែសាកសួរចម្លើយ ក៏ពុំទាន់បានផង ក្នុងនោះ សព្វាវុធ មួយចំនួន ក៏បានបាត់បង់ទៅ ដូចគ្នាដែរ   ក្រោយពីធ្វេសប្រហែស ជាមួយនឹងរឿងហេតុ មិននឹកស្មានដល់លើកនេះ ក្រុមបុរសជាឆ្មាំគុក ទាំង ៣ នាក់នោះ ត្រូវបានចាប់ ឃាត់ខ្លួន និង រង់ចាំការផ្តន្ទាទោស ទៅលើកំហុសឆ្គងលើកនេះ ។

របាយការណ៍បញ្ជាក់បានថា ផែនការដ៏ល្អឥតខ្ចោះលើកនេះ គឺរៀបឡើងដោយ បុរសម្នាក់ជាមិត្តប្រុស ស្រ្តីម្នាក់ក្នុងចំណោម ៣ នាក់​ ដែលគាត់កំពុងតែ ជាប់គុក ពីបទ   ឧក្រិដ្ឋ  ប៉ុនប៉ង សម្លាប់មនុស្ស ប្លន់ និង រក្សាទុក សព្វាវុធ មានជាគ្រឿងផ្ទុះជាដើម ។ ជាមួយនឹង   ចំណាត់ ការឆ្លើយតបភ្លាមៗ ក្រុមមន្រ្តី ប៉ូលីស ដែលពាក់ព័ន្ធ បានបើប្រតិបត្តិការតាមចាប់មកវិញ     ទ្រង់  ទ្រាយធំ ក្នុងនោះ ទណ្ឌិត ៨ នាក់ ក្នុងចំណោម ២៨ នាក់ដែលលួចរត់ចេញពីគុកនោះ ត្រូវបានចាប់ត្រលប់មកវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Brazil