អូស្រ្ដាលី៖ តាមការអោយដឹងពីគេទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៨
វិច្ឆិកាម្សិលមិញនេះថា បាតុភូតដៃដំរីធ្លាក់ក្នុងសមុទ្រដ៏ធំអស្ចារ្យមួយ ត្រូវបានកើតឡើង
ដែលការកើតឡើងនេះ បានធើ្វអោយមនុស្សម្នាឈមើល ទាំងការជក់ចិត្ដ នឹងបុកពោះ
ភឹបៗតែម្ដង។
ប្រពភដដែលបានអោយដឹងថា ភាតុភូតធម្មជាតិដ៏ធំ គួរអោយភ្ងាក់ផ្អើលនេះ ត្រូវបានកើត
ឡើងតាមបណ្ដោយឆ្នេរសមុទ្រមួយ ជិតទីក្រុង Batemans Bay ដែលមានចម្ងាយ ២២៥គី
ឡូម៉ែត្រពីទីក្រុងស៊ីដនី។
លោក Jeep ដែលបានផ្ដិតរូបភាពនេះ បាននិយាយថា បាតុភូតធម្មជាតិនេះ ត្រូវបានកើត
ឡើងដោយសារកម្លាំងព្យុះ Tornado ដែលអាចមានកម្លាំងខ្យល់បក់ ១២០ milesក្នុងមួយ
ម៉ោង។ នេះជាវីដេអូក្លីប សូមចុចដើមមើល៕
ដោយ៖ មឿន
ប្រភព៖ dailymail