CamNews

តារា 

Kristen Stewart ផ្លោះ Angelina Jolie មកកាន់តំណែង តារាស្រីដែលមានលុយ ច្រើនជាងគេនៅ Hollywood

អ្នកដែលចូលចិត្តតាមដានរឿង Twilight ប្រហែលជានៅចាំ តួរស្រី Bella Swan ហើយមើលទៅ។
Bella Swan នៅក្នុងរៀង Twillight គឺសម្ដែងដោយតារាស្រីក្មេងរូបស្រស់ស្អាតនាង Kristen Stewart
ការពិតទៅនាង Kristen Stewart គ្រាន់ជាតារាម្នាក់ដែលទើបនឹងរះក៏ប៉ុន្តែពេលនេះនាងបានវ៉ាដាច់
នាង Angelina Jolie ក្នុងនាមជាតារាស្រីដែលរកប្រាក់បានច្រើនបំផុត។

ប៉ុន្មានឆ្នាំនេះ Kristen បានចេញថតភាពយន្តជាច្រើនរួមមាន Twillight ភាគបញ្ចប់ និង Snow White
and The HuntsMan ដែលសុទ្ធសឹងតែជាខ្សែភាពយន្តដែលឋិតនៅលើដំដាប់កំពូលនៃតារាង Box
Office។ Kristen ចាប់ពីខែមករា ២០១១ មកដល់ខែឧសភា ២០១២ នាងរកបានចំណូល ៣៤ លាន
ដុល្លាកន្លះដែលចំណូលនេះបានធ្វើអោយនាង លោតមកលំដាប់កំពូលតារាងក្នុងចំណោមតារាស្រី
ដែលរកបានប្រាក់ច្រើនបំផុតនៅ Hollywood ក្នុងវ័យត្រឹមតែ ២២ ឆ្នាំ។ ហើយក្នុងនោះ Cameron
Diaz ដែលរកបាន ៣៤ លានដុល្លាគឺឋិតនៅលំដាប់ថ្នាក់លេខ ២ ហើយចំពោះ Angelina Jolie វិញ
នោះក្រោយពីចំណាយក្នុងការរៀបចំជីវិតអាពាហ៍ពិពាហ៍ និងខាតដើមផ្សេងៗជាង ១០ លានដុល្លា
មកនោះធ្វើអោយនាងធ្លាក់មកនៅលេខ ៤។ ខាងក្រោមនេះគឺជាតារាងតារាស្រីដែលរកបានប្រាក់
ច្រើនបំផុត ១០ រូបនៅ Hollywood៖

១- Kristen Stewart ៣៤.៥ លានដុល្លា
២- Cameron Diaz ៣៤ លានដុល្លា
៣- Sandra Bullock ២៥ លានដុល្លា
៤- Angelina Jolie ២០ លានដុល្លា
៥- Charlize Theron ១៨ លានដុល្លា
៦- Julia Roberts ១៦ លានដុល្លា
៧- Sarah Jessica Parker ១៥ លានដុល្លា
៨- Meryl Streep ១២ លានដុល្លា
៩- Kristen Wiig ១២ លានដុល្លា
១០- Jennifer Aniston ១១ លានដុល្លា

ដោយ៖ នីតា
ប្រភពពី៖ VNE 


Tags: kristen stewart angelina jolie