ព័ត៌មានកំសាន្ត ៖ ដោយយោងតាមប្រភពសារព័ត៌មាន International Business Times បានឲ្យដឹងថា Angelina Jolie បានបណ្តាលឲ្យអ្នកនៅជុំវិញនាង មានការព្រួញបារម្ភយ៉ាងខ្លាំងចំពោះការស្រកទម្ងន់របស់នាង កាន់តែខ្លាំងឡើងៗ ។
នាងត្រូវបានគេ ប៉ាន់ស្មានថា ពេលនេះ នៅសល់ត្រឹមតែ ៧៩ ផោន ដែលស្មើនឹង ៣៦ គីឡូ តែប៉ុណ្ណោះ ។ Jolie កាលពីពេលថ្មីៗនេះ ទើបតែបានបរិភោគ អាហារជាមួយនិង មិត្តរបស់នាង ពួកគេមានការព្រួយបារម្ភ ជាមួយនឹង ការស្រកទម្ងន់ ដែលហួសហេតុ ដែលអាចបណ្តាលមកពីបញ្ហាសុខ ភាពធ្ងន់ធ្ងរ។
នៅក្នុងចំណោមនោះ មានអ្នកដែលព្រួយបារម្ភ អំពីការស្រកទម្ងន់របស់ Jolie គឺឳពុករបស់នាង លោក Jon Voight ដែលមានការឈ្លោះ ប្រកែកគ្នាជាមួយនឹងគាត់ អស់រយៈពេលយ៉ាងយូរ ហើយលោកថែមទាំងបាន ស្នើរទៅប្តីរបស់ Jolie លោក Brad Pitt ប្រឹងប្រែងនិយាយជាមួយនិង Jolie ដើម្បីនាំនាងមកជួបគាត់ ។
បុរសជាឳពុក មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថត កូនស្រីរបស់គាត់ Jolie ហាក់បីដូចជាមានភាព ធ្ងន់ធ្ងរខ្លាំងណាស់ ហើយគាត់បានប្រាប់ទៅប្តីរបស់ Jolie គឺលោក Brad ថា គាត់ចង់ជួបកូនស្រីរបស់គាត់ ដូច្នេះហើយសូមនាំ នាងឲ្យមកនិយាយជាមួយនឹង គាត់ផង ប៉ុន្តែប្តីរបស់នាងបាននិយាយទៅកាន់ឪពុកក្មេកថា លោកឪពុកក្មេកអាចជាមនុស្ស ចុងក្រោយបង្អស់ ដែល Angelina Jolie ចង់ឮពាក្យទាំងនេះ ។
Angelina និង ឳពុករបស់នាង បានឈ្លោះប្រកែកគ្នា ចាប់តាំងពីឆ្នាំ ២០០២ ពោលនៅពេលដែល លោក Voight ហៅកូនស្រីរបស់ខ្លួនថា ជាមនុស្សមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ លោក Jon បានធ្វើការខិតខំប្រឹងប្រែង ដើម្បីជួយកូនរបស់គាត់ ពីគ្រោះដល់កាចសាហាវនេះ បើទោះបីជា កាលពីពេលថ្មីៗនេះ ពួកគេមានមិនទំនាក់ទំនងល្អជាមួយនឹងគ្នាក៏ដោយចុះ។
ការព្រួញបារម្ភរបស់ Angelina គឺជាការស្រកទម្ងន់របស់នាង នឹងស្របពេលដែល អ្នកកាសែតបាននិយាយថា នាងនិង ប្តីរបស់នាង មានពាក្យចចាមអារ៉ាមថា លែងលះគ្នា ទៅហើយ ខណៈពេលដែលគេបានឃើញ Pitt និយាយចែចង់ ជាមួយនឹង តារាដែលរួមអាជីព ជាមួយនិង Pitt គឺ Marion Cotillard ។
ប៉ុន្តែតើអ្នកគិតថា ការស្រកទម្ងន់របស់ Jolie គឺជាបញ្ហាសុខភាព ឬ បញ្ហាអាពាហ៍ពិពាហ៍ ? កាលពីអតីតកាល Angelina ក៍បានប្រឈមមុខ ជាមួយនឹង បញ្ហាសុខភាពដែរ ។
បន្ទាបពីបានបាត់បង់ម្តាយ ដែលមានឈ្មោះថា Marcheline Bertrand ដោយគាត់បានកើតរោគមហារីក ហើយ Jolie ក៍មានហានិភ័យយ៉ាងខ្ពស់ជាមួយនឹង បញ្ហានេះដែរ ដោយសារតែ ហ្សែន (BRCA1) របស់នាង ។
ប្រែសម្រួលដោយ ៖ គន្ធា
ប្រភព ៖ beehealtyqu