ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្រុមប៉ូលិសស៊ើបអង្កេត របស់ប្រទេសម៉ិកស៊ិកូ បានរកឃើញសាក សពចំនួន ៦១នាក់ នៅក្នុងឈាបនដ្ឋានមួយកន្លែង ស្ថិតនៅទីក្រុង Acapulcoនៃខេត្ត ហ្គែរ៉េរ៉ូ ប្រទេស ម៉ិកស៊ិកកូ ដែលវាជារឿងដ៏ភ្ញាក់ផ្អើលមួយ សម្រាប់ប្រទេសអាមេរិកខាងជើងមួយនេះ។
យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ចេញផ្សាយដោយ ទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ នៅថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅនេះ អោយដឹងថាថា សពទាំង ៦១នាក់ កំពុងត្រូវ បាន ក្រុមជំនាញ ធ្វើ កោ សល្យ វិច្ច័យ ដើម្បីដឹងថាជាជន ឬក្រុម ណា មួយ ឬក៏អាចជានិស្សិតជាង ៤០នាក់ ដែលបានបាត់ខ្លួនទៅកាលពីឆ្នាំ ២០១៤នោះ។
គួរបញ្ជាក់ថា និស្សិតជិត ៥០នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត កាលពីឆ្នាំ ២០១៤ ដោយអាជ្ញា ធរ មិនអាចស្វែងរកពួកគេឃើញឡើយ ហើយ ក៏ គ្មានក្រុមណាមួយ ចេញមុខមក អះអាងថា បាន សម្លាប់ ឬចាប់ខ្លួនពួកគេទៅណានោះដែរ៕
- អាន ៖ ក្តៅៗ ៖ បាត់ខ្លួនសិស្សនិស្សិត ច្រើននាក់ សូន្យឈឺង ញ៉ាំង អោយមានផ្ទុះការតវ៉ា ទូទាំងប្រទេស
ប្រភព ៖ ស៊ិនហួរ និង ប៊ីប៊ីស៊ី