CamNews

ព័ត៌មានអន្តរជាតិ 

សេដ្ឋីរ៉ែ មានឥទ្ធិពលខ្លាំងប្រចាំខេត្ត ត្រូវកាត់ទោស ប្រហារជីវិត ក្រោយដឹកនាំ ក្រុម Mafia

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរដ្ឋចិន ប៊ីប៊ីស៊ី បាន បន្តចុះផ្សាយអោយដឹងថា អាជ្ញាធរចិន បានសម្រេចកាត់ទោស ប្រហារជីវិត មហាសេដ្ឋីរ៉ែមួយរូបដែល មានឥទ្ធិពលខ្លាំងបំផុត នៅក្នុងខេត្ត Sichuan ។


ប្រភពដដែលបន្តអោយដឹងថា អតីតប្រធានក្រុមហ៊ុន Hanlong Group ត្រូវបានផ្តន្ទាទោសស្លាប់អំឡុង ខែឧសភាព ពីបទចោទប្រកាន់ ដឹកនាំក្រុម Mafia ប្រព្រឹត្តិ​ បទ  ល្មើស   ឧក្រិដ្ឋកម្ម ឃាតកម្ម ជាដើម ។ យ៉ាងណាមិញ ប្អូនប្រុសលោក Liu លោក Liu Wei រួមទាំង គូកន ៣ នាក់ទៀត នោះ ក៏ត្រូវបានសម្រេច កាត់    ទោស  ប្រហារជីវិតដូចគ្នា ពីសំណាក់រដ្ឋាភិបាលប្រទេសចិន ។ បន្ថែម ពី លើនេះ របាយការណ៍ បញ្ជាក់អោយដឹងថា លោក Liu ត្រូវបានគេមាន    ជំនឿ ជាក់ អោយដឹងថា មានទំនាក់ទំនងជាមួយនឹង អតីតប្រធានសន្តិសុខ លោក Zhou  Yongkang   ដែល បច្ចុប្បន្នភាព លោកកំពុងតែស្ថិតនៅក្រោមការ តាមដានស៊ើបអង្កេត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong tycoon Liu Han