សុខភាពស្បែកនៅលើដងខ្លួនមានបញ្ហាមិនប្រក្រតី គឺអាចបណ្តាលមកពីបញ្ហាកង្វះសារធាតុវីតាមីន
និងសារធាតុផ្សេងៗ មួយចំនួនទៀតដែលត្រូវការសារធាតុទាំងនោះមកផ្គត់ផ្គង់លើរាងកាយទាំង
មូល។ប្រសិនខ្វះនូវសារធាតុណាមួយនឹងធ្វើឱ្យរាងកាយ ឬសុខភាពស្បែក នៅលើដងខ្លួនរបស់អ្នក
ជួបនឹងបញ្ហាជាមិនខាន។ ដូចជា បញ្ហាចង្កាធ្លាក់ ជាដើម ឬ សាច់ធ្លាក់ខ្លាំងពេកចង្ការបស់អ្នក ដែល
មើលទៅប្លែក និង អាក្រក់មើលទាំងនេះ គឺបណ្តាលមកពីកង្វះនូវសារធាតុវីតាមីន និង សារធាតុ
ចិញ្ចឹមមួយចំនួន។
ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួន ដែលអាចព្យាបាលកំចាត់ បញ្ហាសាច់
ចង្កាធ្លាក់នេះ បានដោយធម្មជាតិ។
វីតាមីន E៖ គឺជាសារធាតុវីតាមីនម្យ៉ាង ដែលដើរតួនាទីយ៉ាងសំខាន់ អាចជួយកាត់បន្ថយសាច់ចង្កា
ធ្លាក់ និងជួយធ្វើឱ្យស្បែកតឹងណែន នៅគ្រប់កន្លែងទាំងអស់នៅលើដងខ្លួនរបស់អ្នក។ ប្រភពអាហារ
ដែលមានផ្ទុកនូវសារធាតុវីតាមីន E នេះ គឺមាននៅក្នុង ស្លឹកបន្លែបៃតងប្រេងស្រូវសាឡីអង្គរសម្រូប
ក្រុមសណ្តែកកួរវែង ផ្លែប៉ម សណ្តែកដី។ល។
ទឹកដោះគោ៖ ក៏អាចជួយអ្នកកំចាត់នូវបញ្ហាសាច់ចង្កាធ្លាក់ និង ជួយឱ្យស្បែកតឹងបានយ៉ាងងាយ
ស្រួលផងដែរ។ ដោយគ្រាប់តែអ្នក ប្រើទឹកគោះធ្វើជាម៉ាស បន្ទាប់មកយកវាមកលាបនៅត្រង់ចង្កា
ដែលមានសាច់ធ្លាក់នោះ រួចម៉ាស្សាថ្នមៗនៅលើចង្កាហើយលាងសំអាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ
ចេញជាការស្រេច។
ស៊ុត (ផ្នែកពណ៌ស)៖ ស៊ុតផ្នែកពណ៌ស គឺជាប្រភពនៃវីតាមីន ដែលមានប្រសិទ្ធិភាពបំផុតសំរាប់
សុខភាពស្បែក។ ហើយអ្នក ក៏អាចប្រើវាសំរាប់ព្យាបាលកំចាត់សាច់ចង្កាធ្លាក់បានផងដែរ។
វិធីព្យាបាល៖ សូមយកស៊ុត២គ្រាប់ វាយបំបែក (យកផ្នែកពណ៌ស) លាយជាមួយនឹងទឹកដោះគោ
១ស្លាបព្រាបាយ ប្រេងជីអង្កាមបន្តិច ទឹកឃ្មុំ ១ស្លាបព្រាបាយ និង ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។
បន្ទាប់មក កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើចង្កាកន្លែងមានសាច់ធ្លាក់នោះទុកឱ្យស្ងួតរយៈ
ពេល ៣០នាទី ហើយលាងសំអាតចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្ទាប់មកយកដៃ ទះថ្នមៗ លើ
ចង្ការហូតដល់ស្ងួត។ ព្យាបាលតាមវិធីជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលចាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health