យានយន្ដ៖ រីករាយជាមួយនឹងការបង្ហាញរូបរាងយ៉ាង ស្រស់សង្ហារបស់ផលិតផលក្រុមហ៊ុន Yamaha នូវម៉ូដែល Yamaha Vino Classic 2015 ដែលអង្អួតសម្រស់ដ៏ទាក់ទាញ ។
ស្ថិតក្នុងសម័យនៃសង្គមនិយមម៉ូតួលេខអូតួ ប្រិយមិត្ដប្រាកដជាមានជម្រើសច្រើន ក្នុងការពេញចិត្ដ ម៉ូដែលផ្សេងៗគ្នា មិនថាស៊េរីមុន រឺក្រោយនោះ ទេ ប៉ុន្ដែខណៈពេលនេះ ក្រុមហ៊ុន Yamaha សូមនាំអារម្មណ៍លោកអ្នកទៅជួបជាមួយ ផលិតផលរបស់ខ្លួន មួយទៀតដែលមានឈ្មោះថា Yamaha Vino Classic ស៊េរីឆ្នាំ 2015 ដែលទំនើប រាងតូចសង្ហា សាកសមគ្រប់ស្ថានភាព យុវវ័យ និង ស្រទាប់វណ្ណៈ។
ជាច្រើនជំនាន់ ក៏ដូចជាស៊េរីផងដែរ នៃផលិតផលប្រភេទម៉ូតូលេខអូតួ ដែលក្រុមហ៊ុន Yamaha បានទទួលជោគជ័យ ក៏មិនតិចនោះទេ រហូតមកទល់ពេលនេះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវ តម្រូវការ ក្រុមហ៊ុនក៏បានខិតខំប្រឹងប្រែង កែប្រែច្នៃប្រឌិត ធ្វើយ៉ាងណាឲ្យកាន់តែគ្រប់គ្រាន់ នឹងភ្ជាប់មកជាមួយនូវគុណភាព ដើម្បីឲ្យកាន់តែពេញនិយមថែមទៀតផង។
លក្ខណៈសម្បត្ដិ និង រូបរាងដ៏ស្រស់សង្ហារបស់ Vino Classic 2015 ត្រូវបានភ្ជាប់មកជាមួយនូវសមាសភាព កម្លាំង ៤៩ សេសេ បញ្ជានឹងចលនាប៊ីស្ដុង ៤ តង់ ដែលជម្រុញឲ្យម៉ាស៊ីនមានកម្លាំងខ្លាំង ស្ទុះ គ្រប់ស្ថានភាពកំពុងបើកបរ ។ រីឯតម្លៃវិញគឺ ២៣០០ ដុល្លារ។ ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed