CamNews

រថយន្ត 

Toyota លេចចេញស៊េរីថ្មីមួយទៀតហើយ គឺ Toyota Highlander 2015 ពិតជាទំនើប និង ទាន់សម័យ

យានយន្ដ៖ ងាកមើលមើល ម៉ូដែលផ្សេងទៀត នៃស៊េរីថ្មីរបស់ក្រុមហ៊ុន តូយូតា​ ដែលល្បីថា ជាម៉ូដែល​រថយន្ដ មិនសូវលេងសម្រស់ និង បង្ហាញពីភាពឆើតឆាយ ប៉ុន្ដែមានការពេញនិយមខ្ពស់គ្រប់ស្រទាប់វណ្ណៈ អ្នកប្រើប្រាស់ នោះគឺ ម៉ូដែល Toyota Highlander 2015 ។ 

រូបរាងដ៏ស្រគប់ស្រគំ ហើយងំស្ទើរតែគ្រប់ស៊េរី ត្រូវបានគេស្គាល់ជាម៉ូដែល Toyota Highlander ដោយ​​យើង​ក៏បានដឹង​ និង ស្វែងយល់ដែរថា ប្រភេទម៉ូដែលរថយន្ដនេះ មិនសូវជាបង្ហាញពីភាពឆើតឆាយរបស់ខ្លួននោះទេ។  ប៉ុន្ដែរហូតមកទល់ពេលបច្ចុប្បន្នសម្រាប់ឆ្នាំ ២០១៥ រថយន្ដ Toyota Highlander មិនបានរក្សា​រួបរាង របស់ខ្លួនឲ្យនៅធាតុដើមនោះដែរ​ គឺក្រុមហ៊ុន បានកែរប្រែរួបរាង សុទ្ធសឹងតែ ប្លែកទាំងស្រុង ទាំង​ ផ្នែកមុខ និង ក្រោយ ។ ភាពឆ្នៃប្រឌិតថ្មី សម្រាប់ Toyota Highlander 2015 ត្រូវទទួលបានការចាប់​អារម្មណ៍ខ្ពស់ ពីសំណាក់ អ្នកដែលធ្លាប់ប្រើប្រាស់ ទាំង គុណភាព និង ទំនើបភាព របស់រថយន្ដ ។ 

ស្របនិងការលើកឡើងដូច្នោះ សមត្ថភាព Toyota Highlander 2015 ត្រូវបានក្រុមហ៊ុន បំពាក់​មក​ជាមួយនូវ​សមាសភាព ៦ ម៉ាស៊ីន (V6) ជាប្រភេទម៉ាស៊ីន ស្ព័តដែលមានកម្លាំងខ្លាំង ហើយស្ទុះទៀត​ផង​រីឯខ្នាតរង្វាស់គឺផ្ដល់ឲ្យជម្រើស ២ ដល់អតិថិជន មាន ២.៧ liter និង ៣.៥ liter គ្រប់ពីប្រភេទនៃរថយន្ដ​ប្រើប្រអប់លេខអូតូទាំងអស់ ដែលមានចំនួនស្មើ ៦ លេខ ។ ស៊េរី 2015 ដែលកំពុងលើកឡើងនេះ ត្រូវ​បានក្រុមហ៊ុន បង្ហាញថា ប្រើប្រព័ន្ធគ្រប់គ្រងដូច 2014 ស្ទើតែទាំងស្រុង មិនសូវមានអ្វីខុស​ប្លែកគ្នាប៉ុន្មានទេ​ ។ សំខាន់ ក្រុមហ៊ុន ផ្ដោតសំខាន់លើគុណភាពរបស់រថយន្ដ ក្នុងការដំណើរការក្នុង ទីផ្សារតែម្ដង។​ សម្រាប់តម្លៃវិញគឺ ៣៤០៥៣ ដុល្លារ ។ ទស្សនារូបភាពខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ usnews.rankingsandreviews



Tags: Vehicle 2015 Toyota Highlander