CamNews

មិនគួរឲ្យជឿ 

គូស្នេហ៍ វ័យក្មេង លោតទឹកបឹង ស្លាប់ទាំង ២ នាក់ ក្រោយឪពុកម្តាយ តាមបំបែក

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ សពនារីវ័យក្មេងម្នាក់   ព្រមទាំង សពបុរសជាមិត្រប្រុសរបស់ នាង ត្រូវបានគេស្រង់ចេញពីទឹកបឹង មួយកន្លែងក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន អំ ឡុងថ្ងៃ ១៨ មិថុនា កន្លងទៅនេះ បន្ទាប់ពី ជនរងគ្រោះ ទាំងពីរនាក់ មាន  សេចក្តីរាយការណ៍លើក ឡើងអោយដឹងថា មានជម្លោះនឹងគ្នា ឈានទៅដល់ការធ្វើអត្តឃាត លោតទឹកម្នាក់ម្តង ។


សាក្សីបានធ្វើសេចក្តីរាយការណ៍ ដល់ប៉ូលីសក្នុងស្រុកអោយដឹងថា លោកបាន  ឃើញ គូស្នេហ៍វ័យ ក្មេងមួយគូនេះ ផឹកស្រាជាមួយគ្នា រហូតមានជម្លោះ នៅលើជ្រាំងបឹង Tai Lake  ខណៈលោកបានឮ មិនសូវច្បាស់ពីអ្នកទាំង ២ មានជម្លោះពីប្រធានបទឪពុកម្តាយទាំងសងខាងមិនយល់ព្រមពីទំនាក់ ទំនងរបស់ពួកគេ ។ សាក្សីដដែលបន្តដឹងថា ជម្លោះកាន់តែក្តៅឡើង រំពេចនោះ គេបែរជាឃើញនារី ជាមិត្តស្រីប៉ុនប៉ងលោតទឹកបឹង ខណៈបុរសជាមិត្តប្រុស ព្យាយាម   ហា មនាង តែមិនបានសម្រេច ភ្លាមៗ បន្ទាប់ពីនារីលោតចូលក្នុងទឹកបឹង បុរសជាមិត្តបុ្រស  បាន  លោតទៅតាមក្រោយ ឈានទៅ ដល់ករណីលង់ទឹកស្លាប់ទាំង ២ នាក់ តែម្តង ។


ក្រោយពីមានបទអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ក៏ដូចជាភ្នាក់ងារ ពន្លត់  អគ្គីភ័យពួកគេក៏បាន ស្រង់ត្រលប់មកវិញ សពគូស្នេហ៍វ័យក្មេងមួយគូនេះ ខណៈបាន  រក ឃើញ របស់របរមួយចំនួនរួម មានដូចជា កាបូបលុយមនុស្សប្រុស កាបូបលុុយមនុស្សស្រី និង អត្ត សញ្ញាណ  ប័ណ្ណ   ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ មន្រ្តីពាក់ព័ន្ធ ក៏បានរកឃើញដូចគ្នាដែរ កង់អាគុយពណ៌ក្រហម របស់គូស្នេហ៍ មួយគូរនេះ ផ្ទុកនូវស្របៀរ ២ ទៅ ៣កំប៉ុង សំចតនៅក្បែរកន្លែងកើតហេតុ ។


មន្រ្តីប៉ូលីស កំណត់អត្តសញ្ញាណជនរងគ្រោះអោយដឹងថា បុរសជាមិត្តប្រុស មាន វ័យ ​២១ ឆ្នាំ​មាន ឈ្មោះថា Liu ខណៈនារីជាមិត្តស្រី មានវ័យ ប្រមាណ ២០ ឆ្នាំ បច្ចុប្បន្នភាពប៉ូលីសកំពុងតែព្យាយាម ទំនាក់ទំនងក្រុមគ្រួសារនៃសព ដើម្បី  កំណត់ អោយបាននូវមូលហេតុ   នាំអោយកើតមានឡើងនូវ សោកនាដកម្ម មួយនេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong The Eastern Star