CamNews

រថយន្ត 

Vauxhall Astra មានខ្លួនជាក្រណាត់នៅ ២០១២

ភាពទាន់សម័យនៃរថយន្ដ​ តែងតែមានការផ្លាស់ប្ដូរប្លែកៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចជារថយន្ដ
Vauxhall Astra ជាប្រភេទរថយន្ដតូចមួយរបស់ក្រុមហ៊ុន General Motors UK Limited ដែល
គេគ្រោងនឹងចេញម៉ូដែលថ្មីនាឆ្នាំ ២០១២​ នេះ។ រថយន្ដនេះនឹងត្រូវបានរចនាឡើងយ៉ាងលេច
ធ្លោ ដោយដងខ្លួនរបស់វាត្រូវបានស្រោបក្រណាត់​ ដែលមិនជ្រាបទឹក ហើយនឹងត្រូវបានដាក់
ឈ្មោះថ្មី គឺ 'Astra Twinton'។


តាមសេចក្ដីរាយការណ៍មួយនៃក្រុមហ៊ុនរថយន្ដ General Motors UK Limited បានអោយដឹង
ថា​ ពេលនេះយើងមិនអាចដាក់ឈ្មោះថា 'Astra Twinton' ទេ ពីព្រោះរថយន្ដនេះនៅមិនទាន់
កែច្នៃបានទាំស្រុងនៅឡើយ។ តាមប្រភពដដែលបានអោយដឹងថា ការប្រែឈ្មោះរថយន្ដនេះ
ព្រោះគេសង្ឃឹមថា​នឹងមានផលប្រយោជន៍ច្រើន ដែលនឹងអាចរកប្រាក់កំរៃបានច្រើន។


តាមការអះអាងរបស់ក្រុមហ៊ុន បានអោយដឹងថា 'Astra' នឹងត្រូវរចនាថ្មី ដោយដងខ្លូនរបស់វា
និងដំបូលត្រូវបំពាក់ដោយក្រណាត់ម្យ៉ាងដែលមិនជ្រាបទឹក ជាពិសេគឺការកាត់បន្ថយទម្ងន់ខ្លួន
របស់វា។ រថយន្ដដែលមានលំនឹងស្រាលល្មមនេះ នឹងដាក់លក់ក្នុងទីផ្សារ ក្នុងតំលៃ ១៨៦៥៣​
ផោន៕


ដោយ​៖ សារិន
ប្រភព៖carmagazine


Tags: lifestye modern car car